Leicester City បានឧទ្ទិសដល់ការបាត់បង់ជីវិតរបស់ម្ចាស់ក្លិប ពេលដែលយកឈ្នះ Cardiff City

Leicester City បានឧទ្ទិសដល់ការបាត់បង់ជីវិតរបស់ម្ចាស់ក្លិប លោក Vichai Srivaddhanaprabha តាមរយៈការលេងដោយតាំងចិត្ត ដើម្បីយកឈ្នះ Cardiff City នៅ Premier League យប់មិញ។
លោក Vichai និងមនុស្ស៤នាក់ទៀត បានជួបគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ ក្បែរកីឡដ្ឋាន King Power។

ពិធីបុណ្យសពរបស់លោកត្រូវរៀបចំនាប្រទេសថៃ ហើយក្រោយចប់ការប្រកួតនេះកីឡាករទាំងអស់នឹងធ្វើដំណើរទៅកាន់ទីក្រុងបាងកកដើម្បីចូលរួម។
មុនការប្រកួតអ្នកគាំទ្រនិងកីឡាករលើទីលានបាននាំគ្នាពាក់អាវមានរូបលោក Vichai ហើយបានលើកបដា អរគុណ ដើម្បីកាន់ទុក្ខនិងចងចាំការលះបង់របស់លោកសម្រាប់ក្លិប និងប្រជាជននាទីក្រុង Leicester ផងដែរ។

សម្រាប់ជ័យជំនះរបស់ពួកគេនៅពេលនេះ គឺបានមកពីគ្រាប់បាល់តែ១គ្រាប់គត់ របស់កីឡាករ Demarai Gray នៅនាទី៥៥។ នេះជាប្រកួតដំបូងរបស់ Leicester ចាប់តាំងពីពួកគេបាត់បង់ម្ចាស់ក្លិបកាលពីថ្ងៃអាទិត្យ។
Leicester City ពេលនេះ នៅពាក់កណ្តាលតារាងតែម្តង ដោយមាន១៦ពិន្ទុ ខណៈ Cardiff City ឈរនៅតំបន់គ្រោះថ្នាក់លេខ១៨ មាន តែ៥ពិន្ទុ៕

អត្ថបទដែលជាប់ទាក់ទង