កូរ៉េខាងជើងព្រមានថា នឹងវិលទៅរកការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលឡើងវិញ

ព្យុងយ៉ាង៖ កូរ៉េខាងជើងព្រមានថា ខ្លួននឹងវិលទៅរកការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលឡើងវិញ បើអាមេរិកនៅតែរឹតបន្តឹងទណ្ឌកម្មលើប្រទេសនេះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សព្វផ្សាយពីសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេស ដែលព្រមានថានឹងវិលទៅរកការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួនវិញ បើសហរដ្ឋអាមេរិកនៅតែបន្តរឹតបន្តឹងទណ្ឌកម្មលើប្រទេសនេះ ។

ប្រភពដដែលបានបន្ថែមថា កូរ៉េខាងជើងបានផ្តល់សម្បទានច្រើនដល់អាមេរិក ក្រោយពីមេដឹកនាំកំពូលកូរ៉េខាងជើង និងអាមេរិកបានជួបសន្ទនាគ្នានៅប្រទេសសិង្ហបុរី ប៉ុន្តែអាមេរិកមិនទាន់បានផ្តល់សម្បទានអ្វីដល់កូរ៉េខាងជើង ក្រៅតែពីផ្អាកធ្វើសមយុទ្ធយោធាប្រចាំឆ្នាំជាមួយកូរ៉េខាងត្បូង៕BRT

អត្ថបទដែលជាប់ទាក់ទង