Messi នឹងធ្វើដំណើរទៅកាន់ទីក្រុង Milan សម្រាប់ការប្រកួត Champions League របស់ក្លឹប Barcelona ជាមួយ Inter

ខ្សែប្រយុទ្ធ Lionel Messi របស់ក្លឹប Barcelona នឹងធ្វើដំណើរទៅកាន់ទីក្រុង Milan ក្នុងការប្រកួត Champions League ជាមួយក្រុម Inter Milan នៅថ្ងៃអង្គារខាងមុខនេះ បើទោះបីជាមិនទាន់ដឹងពីសុខភាពខ្សែប្រយុទ្ធរូបនេះច្បាស់លាស់។

ខ្សែប្រយុទ្ធវ័យ 31 ឆ្នាំ Messi បានបាក់ដៃក្នុងអំឡុងពេលប្រកួតជាមួយក្រុម Sevilla នៅឯទីលាន Nou កាលពីថ្ងៃទី 20 ខែតុលា និងបានខកខាន 4 ប្រកួតរួមទាំងការប្រកួត El Clasico ជាមួយ Real Madrid 5-1 ។

រូបគេទើបតែត្រលប់ចូលហ្វឹកហាត់កាលពីថ្ងៃពុធ តែមិនបានបង្ហាញខ្លួនក្នុងជ័យជម្នះ 3-2 ទល់នឹងក្រុម Rayo Vallecano នៅ La Liga កាលពីថ្ងៃសៅរ៍ទេ ប៉ុន្តែក្លឹប Barcelona បានដាក់ឈ្មោះរូបគេក្នុងជម្រើសជំរើសរបស់ពួកគេសម្រាប់ការប៉ះទង្គិចគ្នាយ៉ាងសំខាន់នៅទឹកដី San Siro ។

អត្ថបទដែលជាប់ទាក់ទង