ផ្នែកដំណាំ​ស្រូវ​​​ខ្មែរល្អ ប្រចាំឆ្នាំ ២០១៨ ទទួលបានពាន​ឆ្នើមបានទៅលើក្រុមហ៊ុនមួយ

ក្រុមហ៊ុន បៃតង​កម្ពុជា ទទួល​បាន​ពាន​រ​ង្វាន់ ជា​ក្រុមហ៊ុន​ឆ្នើ​ម ក្នុង​វិស័យ​កសិកម្ម ខាង​ផលិតកម្ម​ស្រូវ​អង្ករ​ដែល​ល្អ​បំផុត​ក្នុង​ប្រទេស​កម្ពុជា (The most outstanding Rice Producer In Cambodia) ឆ្នាំ ២០១៨ ដែល​ផ្តល់​ពាន​រ​ង្វាន់​ដោយ​ឯកឧត្តម វេង សាខុន រដ្ឋ​ម​ន្ត្រី​ក្រសួងកសិកម្ម កាល​ពី​ថ្ងៃទី ០១ ​វិច្ឆិកា។

តំណាង​ឱ្យ​ក្រុមហ៊ុន បៃតង​កម្ពុជា លោក​ ភូ វាសនា បាន​ឱ្យ​ដឹង​ថាក្នុង​មួយ​ឆ្នាំៗ ក្រុមហ៊ុន​​នេះ​ផលិត​ស្រូវ​បាន​រាប់​តោន មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​ជួយ​ការងារ​ និង​ប្រ​មូល​ផល​ស្រូវ​​ពី​​ប្រជាជន​នៅ​តាម​បណ្តា​ខេត្ត​យកទៅលក់ ព្រមទាំងបាន​ផ្គត់ផ្គង់​ស្ទើរ​តែ​ពេញ​ផ្ទៃ​ប្រទេស​។

ដោយសារ​តែ​បណ្តុ​ឆន្ទៈជួយ​ដល់​ប្រជាពលរដ្ឋ​ខាង​ផ្នែក​កសិកម្ម​នេះ​ហើយ ទើប​ បៃតង​កម្ពុជា​ អាច​ជាប់​បាន​ពាន​ ជា​ក្រុមហ៊ុន​ឆ្នើ​ម ក្នុង​វិស័យ​កសិកម្ម ខាង​ផលិតកម្ម​ស្រូវ​អង្ករ​ដែល​ល្អ​បំផុត​ក្នុង​ប្រទេស​កម្ពុជា ​នេះ។

កម្មវិធី​តំាង​ពិព័រណ៍​នេះ បាន​រៀប​ចំ​ឡើង​ដើម្បី​គាំទ្រ​នូវ​វិស័យ​កសិឧស្សាហកម្ម ដោយ​មាន​ការ​ចូល​រួម​ពី ឯកឧត្តម វ៉េង សាខុន រដ្ឋមន្រ្តី នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួម​ទាំង​​វត្តមានរ​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ជា​ច្រើន​រូប ម្ចាស់​ក្រុមហ៊ុន​នានា​ដែល​ដាក់​តំាង​បង្ហាញ​ក្នុង​​ពិព័រណ៍ អ្នក​សារព័ត៍មាន និង​អ្នក​ចូល​រួម​ជាង​៣ ០០០នាក់។​

រង្វាន់​ទំាង​នេះ​ គឺ​មាន​ពាន​រង្វាន់ និង​វិញ្ញាបនបត្​រចំនួន១២​ប្រភេទ​ផ្សេង​ៗ​គ្នា​ដែល​ផ្តោត​សំខាន់​ពី​ឧស្សាហកម្ម​ដូច​ជា​ផលិកម្ម​ចិញ្ចឹម​សត្វ ការ​គ្រប់​គ្រង​កសិដ្ឋាន ការ​បង្កាត់​ពូជ​សត្វ ស៊ុត ផលិតកម្ម​ទឹក​ដោះ​គោ ការ​កែច្នៃ​សត្វ​ជាដើម។

មកដល់​ពេល​នេះ បៃតងកម្ពុជា មាននៅខេត្តចម្បងចំនួន ៣ ដូចជា បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងកំពុងធ្វើការពង្រីកសហគមន៍បៃតងនៅតំបន់នានានៅក្នុងខេត្តជាគោលដៅផ្សេងទៀត។

គោលដៅសំខាន់ នៃបៃតងកម្ពុជាគឺស្ថិតនៅលើការបង្កើតនៃសហគមន៍កសិករ ហើយផលិតផលស្រូវរបស់កសិករ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សាររបស់ពិភពលោកនិងការលើកកម្ពស់ការនាំចេញអង្ករផងដែរ៕

អត្ថបទដែលជាប់ទាក់ទង