ជាងចម្លាក់ដែលឆ្លាក់រូបចម្លាក់ Mo Salah ទទួលបានការចំអកតាមបណ្តាញសង្គម

សិល្បករអេហ្ស៊ីបម្នាក់ ត្រូវបានវាយប្រហារដោយអ្នករិះគន់របស់នាង បន្ទាប់ពីរូបចម្លាក់ ដែលនាងបានឆ្លាក់រូបលោក Mohamed Salah ត្រូវបានគេចំអកយ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

រូបចម្លាក់របស់តារាបាល់ទាត់អេហ្ស៊ីបរូបនេះ ត្រូវបានដាក់បង្ហាញនៅក្នុងប្រទេសកំណើតរបស់គាត់ អំឡុងវេទិកាយុវជនពិភពលោក( World Youth Forum) នៅ Sharm el-Sheikh ដែលមានអ្នក​ចូល​រួម​រាប់​ពាន់​នាក់​រួម​ទាំង​ ប្រធានាធិបតី​អេហ្ស៊ីប​ផង​ដែរ។

រូបភាពនេះបានរីករាលដាលយ៉ាងឆាប់រហ័សដោយសារ មានមនុស្សជាច្រើនបាននិយាយថា រូបសំណាកនេះមានភាពស្រដៀងគ្នាទៅនឹងមុខមាត់តារាល្បីល្បាញដទៃទៀតដូចជា Art Garfunkel, Leo Sayer, តួចោរប្លន់ Marv នៅក្នុងរឿង Home Alone និងសូម្បីតែ Beavis និង Butthead ។

Salah ត្រូវបានគេឱ្យឈ្មោះជា កីឡាករល្អបំផុតប្រចាំឆ្នាំ ២០១៨ ក្រោយពីទទួលបានជោគជ័យ ជាលើកដំបូងនៅទឹកដី Anfield និងត្រូវបានគេមើលឃើញថាជាវីរបុរសជាតិ នៅក្នុងប្រទេសអេហ្ស៊ីប ក្រោយពេលដែលគាត់បានជួយឱ្យអេហ្ស៊ីប បង្ហាញខ្លួនជាលើកដំបូងនៅ World Cup ចាប់តាំងពីឆ្នាំ ១៩៩០ មក។

អត្ថបទដែលជាប់ទាក់ទង