ការងារភ្ជួររាស់ស្រូវរដូវវស្សារបស់កសិករឆ្នាំនេះ កើនឡើងច្រើនជាងឆ្នាំកន្លងទៅ ជាង៣ម៉ឺនហិកតា

បាត់ដំបង៖ ការងារភ្ជួរររាស់ក្នុងការបង្កបង្កើនផលស្រូវរដូវវស្សារបស់កសិករឆ្នាំ២០១៨នេះ កើនឡើងច្រើនជាងឆ្នាំកន្លងទៅជាង៣ម៉ឺនហិកតា។

តាមការផ្តល់ព័ត៌មានដោយមន្ត្រីស្ថិតិនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទីិ៦ ខែវិច្ឆកា នេះថា រយៈពេលដូចគ្នាលើផ្ទៃដីដែលប្រជាកសិករចុះភ្ជួរាស់ សាបព្រោះស្រូវក្នុងរដូវវស្សាគិតពីដើមរដូវមកដល់ត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ សរុបចំនួន ៣៦៥,៨៥៩ហិកតា ធៀបនឹងឆ្នាំ២០១៧ កន្លងទៅកសិករធ្វើបានតែត្រឹម៣៣៤,១១០ហិកតាប៉ុណ្ណោះ ដែលទូរលេខនេះ ការងារភ្ជួររាស់ក្នុងឆ្នាំ២០១៨ កសិករធ្វើបានលើសឆ្នាំចាស់ចំនួន៣១,៧៤៩ហិកតា។

ការងារចុះបង្កបង្កើនផលក្នុងដំណាក់កាលបន្តនេះកសិករនៅតាមបណ្តាស្រុកដែលភ្ជួររាស់និងសាបព្រោះបានច្រើនជាងគេរួមមាន ស្រុកថ្មគោល អនុវត្តបានចំនួនជាង៤ម៉ឺនហិកតា ស្រុកមោងឬស្សី បានចំនួនជិត៤ម៉ឺនហិកតា ស្រុកបាណន់ចំនួនជិត៤ម៉ឺនហិតា សង្កែបានចំនួនជិត៤ម៉ឺនហិកតា និងស្រុកបវេលអនុវត្តបានចំនួនជាង២ម៉ឺនហិកតា។

ទន្ទឹមគ្នាតាមការដកស្រង់របាយការណ៍របស់មន្ទីរជំនាញខាងលើបានបង្ហាញដែរថា កសិករសម្រុកលើការងារដាំដុះនេះមានប្រភេទស្រូវខុសៗគ្នាចម្រុះទៅតាមតំបន់ក្នុងនោះមានប្រភេទស្រូវធ្ងន់ចំនួន៣៦៤ហិកតា ស្រូវកណ្តាល ២៧៩ហិកតានិងប្រភេទស្រូវស្រាលកសិករធ្វើបានចំនួន៦៩ហិកតា៕ ដោយ៖ SR

អត្ថបទដែលជាប់ទាក់ទង