មកដឹងថ្ងៃបើក និងតម្លៃសំបុត្រ ចូលលេងកម្សាន្ត សួនដាយណូស័រ ដំបូងបំផុតនៅភ្នំពេញ

បើ​មិន​មាន​ការ​ប្រែប្រួល​ទេ សួន​កម្សាន្ត​ដាយណូស័រ ដំបូង​បំផុត​នៅ​ភ្នំពេញ​នឹង​បើក​ឱ្យ​ចូល​កម្សាន្ត​នៅ​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ​ហើយ។ រីឯ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​សម្រាប់​កុមារ​ចាប់​ពី ២​ដុល្លារ​ និង​៥​ដុល្លារ សម្រាប់​មនុស្ស​ពេញ​វ័យ។

សួន​កម្សាន្ត​ដាយណូស័រ​នេះ មាន​ឈ្មោះ​ថា Dinosaurs Alive Jurasic Cambodia ដែល​ជា​ការ​វិនិយោគ​ដោយ​លោក​ឧកញ៉ា លី យ៉ុង​ផាត់ សហការ​ជាមួយ​ដៃគូ​វិនិយោគ​មក​ពី​ប្រទេស​ថៃ។ លក្ខណៈ​ពិសេស​​នៃ​សួន​កម្សាន្ត​ថ្មី​សន្លាង​នេះ មាន​ដូចជា កន្លែង​ដាយណូស័រ​ដើរ និង​ជិះ​លេង​កម្សាន្ត​ចំនួន​៤០, ​សួន​វង្វេង. ទឹក​ជ្រោះ​ទឹកធ្លាក់ និង​កន្លែង​កម្សាន្ត​ផ្សេង​ៗ​ទៀត។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​ Dinosaurs Alive Jurasic Cambodia បញ្ជាក់​ថា សួន​កម្សាន្ត​ដ៏​ធំ​សម្បើម​នេះ ស្ថិត​នៅ​ក្នុង​ក្រុង​រណប ​តំបន់​អភិវឌ្ឍ​ពាណិជ្ជកម្ម​ចម្រុះ របស់​ឧកញ៉ា លី យ៉ុងផាត់ ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ៕ ​

អត្ថបទដែលជាប់ទាក់ទង