ដឹងនៅ!!! ប្រធានផ្សារអូរឫស្សីថ្មី ជានរណា? ហើយប្រធានចាស់ទៅកាន់មុខងារថ្មី មានសំណាងប៉ុនណា?

ភ្នំពេញ៖ លោក ហ៊ត វ៉ាន់ធី ត្រូវបានសាលារាជធានីភ្នំពេញ សម្រេចតែងតាំងថ្មី ជាប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី ហើយត្រូវបាន លោក លឹម សុភា អភិបាលខណ្ឌ៧មករា បានបើកកិច្ចប្រជុំ ប្រកាសឱ្យ លោក ហ៊ត វ៉ាន់ធី ចូលកាន់តំណែងថ្មីនេះនៅសាលាខណ្ឌ៧មករា នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ តែម្ដង។

ការតែងតាំងមុខងារថ្មីជាប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សីនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សីចាស់ គឺ លោក ឡេង គឹមស្រុង ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសតែងតាំងឱ្យទៅកាន់មុខតំណែងថ្មី ជានាយករដ្ឋបាលក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង