សម្តេចពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាអំពី ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្ររាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាឈ្វេងយល់អំពី ”ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩” ដែលរៀបចំធ្វើនៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានស្នើដល់សមាជិក សមាជិកា ព្រឹទ្ធសភា និងរដ្ឋសភា ត្រូវពិនិត្យសិក្សា លើសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ នេះឱ្យបានហ្មត់ចត់ គ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅជាពិសេស ធ្វើឱ្យប្រាកដថាថវិកាពិតជាឆ្លើយតបទៅនឹងវិស័យជាអាទិភាព និងគោលនយោបាយសំខាន់ៗជាសារវ័ន្តរបស់ជាតិ ដែលជាចលកនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាពិតមែន ឬយ៉ាងណា។

សម្តេចពញាចក្រី ក៏បានសំណូមពរដល់ភាគីពាក់ព័ន្ធទំាងអស់ត្រូវបង្កើនការតាមដាន និងត្រួតពិនិត្យលើការអនុវត្តច្បាប់ថវិកា ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ ដើម្បីធានា នូវប្រសិទ្ធភាពនៃការអនុវត្តច្បាប់។ សិក្ខាសាលា មានការចូលរួមពីសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងរាជរដ្ឋាភិបាល អង្គការ ស្ថាប័នជាតិអន្តរជាតិ ដែលពាក់ព័ន្ធជាច្រើន។

នៅក្នុងឱកាសនេះ សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងការកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានដោយជោគជ័យ ក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណ​ដំណាក់កាលទី៣ នៅក្នុងនីតិកាលទី៥ នៃរដ្ឋសភាកន្លងមក ដោយរក្សាបាននូវសុខសន្តិភាព​ ស្ថេរភាព​នយោបាយ និងការឯកភាពជាតិ សម្រេចបាននូវសូចនាករសង្គមសំខាន់ៗជាច្រើន៕

អត្ថបទដែលជាប់ទាក់ទង