Update សមត្ថកិច្ចថៃបង្ហាញមុខចោរយកកាំភ្លើងជ័រ ចូលប្លន់ហាងលក់មាសក្នុងផ្សាររោងក្លឿ

ប្រទេសថៃ៖ សមត្ថកិច្ចថៃបង្ហាញមុខជនសង្ស័យដែលបានធ្វើសកម្មភាពចូលប្លន់ក្នុងហាងលក់មាសមួយកន្លែងក្នុងផ្សាររ៉ុងក្លឿរ និងបានគេចខ្លួនអស់រយៈពេល៥ថ្ងៃ ក្រោយពីបានស៊ីបអង្កេតនឹងស្រាវជ្រាវឈានដល់ការចាប់ខ្លួន និងបានបង្ហាញមុខជនសង្ស័យជាសារធារណៈនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់ ក្នុងបរិវេណកន្លែងកើតហេតុក្នុង ផ្សាររ៉ុងក្លឿ ឃុំខ្លងលឹក ស្រុកអារ័ញប្រាថេត ខេត្តស្រះកែវប្រទេសថៃ។

ជនសង្ស័យចូលប្លន់ហាងលក់មាសនេះជាជនជាតិថៃឈ្មោះ សែន ឡឺត សុឡាក់សាក់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ៣ឃុំផាក់ខាក់ ស្រុកវ៉ាត់នាណាក់ខន ខេត្តស្រះកែវ។

លោកឧត្តសេនីយ៍ ឡតបាងយ៉ាងចិតតិ មេមញ្ជាការតំរួតភូមិភាគ២បានថ្លែងឱ្យថា ករណីសកម្មភាពចោរប្លន់ហាងលក់មាសនៅក្នុងរោងក្លឿ គឺកម្លាំងតម្រួតសហការណ៍ជាមួយកម្លាំងទាហានបើកការស៊ីបអង្កេតអស់រយៈពេល៤យប់៥ថ្ងៃ ទើបឈានដល់ការចាប់ខ្លួនសង្ស័យបានតែម្តង។

លោកឧត្តមសេនីយ៍បានបន្តរទៀតថា ការចាប់ខ្លួនជនសង្ស័យនេះបានគឺមានតម្រុយដោយសារជនសង្ស័យបានយកមាសប្រភេទខ្សែករដែលប្លន់បានយកទៅលក់ហើយបានទិញសម្ភារះមួយចំនួនដូចជាម៉ូតូយ៉ាម៉ាហា ០១គ្រឿងនឹងទូរស័ព្ទម៉ាកហូវ៉ៃ០១គ្រឿងនឹងមានការតាមដានតាមប្រព័ន្ធកាំមេរ៉ាសុវត្ថភាពពីហាងលក់មាសនឹងហាងលក់ម៉ូតូព្រមទាំងហាងលក់ទូរស័ព្ទទើបសមត្ថកិច្ចអាចឈានដល់ការចាប់ខ្លួនជនសង្ស័យ។

តាមចម្លើយបស់ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកកាំភ្លើងជ័រធ្វើសកម្មភាពចូលប្លន់ក្នុងហាងលក់មាសនៅក្នុងផ្សាររោងក្លឿ ជាប់នឹងច្រកចេញចូលថៃ.កម្ពុជាពិតប្រាកដមែន ដោយក្នុងថ្ងៃកើតហេតុខ្លួនបានបើកម៉ូតូហើយរង់ចាំនៅបរិវេណខាងមុខហាងលក់មាសតាំងពីម៉ោង១០ព្រឹក រហូតដល់ម៉ោង១៤នឹង០០នាទីថ្ងៃទី១ ខែវិច្ឆិកា ២០១៨ ដោយមានសភាពស្ងាត់ខ្លួនក៏បានចូលទិញទឹកមួយដបពីកន្លែងលក់ក្បែរនោះហើយក៏បានដើរចូលទៅក្នុងហាងមាសដើម្បីធ្វើសកម្មភាពប្លន់តែម្តងក្នុងនោះយកបានខ្សែរករមាសចំនួន៦ខ្សែស្មើ២៨បាត (បាតគឺខ្នាតមាសថៃ)សរុបជាទឹកប្រាក់៥៧៦ ៥២០បាតហើយភ្លាមៗនោះក៏បានរត់គេចតាមផ្លូវចំហៀងហាងតែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យ ក្រោយពីបានយកមកធ្វើកំណត់ហេតុពីសកម្មភាពប្លន់ក្នុងហាងលក់មាសហើយ ត្រូវបានកម្លាំងជំនាញតំរួតថៃកាសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់រឺវត្ថុតាងត្រូវបានកម្លាំងតម្រួតប្រមូលជូនម្ចាស់ហាងលក់មាសគ្រប់ចំនួនវិញផងដែរ៕SN

អត្ថបទដែលជាប់ទាក់ទង