អ្នកដឹងទេថា ប្រវត្តិល្ខោន «ហ៊ី» របស់ជនជាតិចិន ដែលល្បីជាច្រើនសតវត្សរ៍មកហើយនោះ មានដើមកំណើតចេញមកពីណា?

ប្រវត្តិហ៊ីចិន៖ ល្ខោន «ហ៊ី» ជាសិល្ប:សម្តែងដ៏ល្បីល្បាញមួយរបស់ជនជាតិចិនជាច្រើនសតវត្សរ៍មកហើយ ហើយបើតាមការរៀបរាប់របស់អ្នកជំនាញផ្នែកសិល្ប: និងវប្បធម៌ចិន បានឲ្យដឹងថា ហ៊ី ត្រូវបានបង្កើតឡើងដោយអ្នកភូមិនៅក្នុងខេត្តគ័ងតុង នៃប្រទេសចិនជាច្រើនសតវត្សរ៍មកហើយ។

ប្រភពដដែលបញ្ជាក់ថា «ហ៊ី» ត្រូវបានបង្កើតឡើងដោយអ្នកភូមិជនជាតិចិននៅជនបទ ដែលការសម្តែងនេះ ដំបូងឡើយធ្វើឡើងគ្រាន់តែសម្រាប់កំដរអារម្មណ៍អ្នកភូមិ. ឬសម្រាប់លំហែរអារម្មណ៍របស់អ្នកភូមិ ដែលត្រឡប់មកពីបំពេញការងារស្រែចម្ការនឿយហត់ពេញមួយថ្ងៃ។

ល្ខោន «ហ៊ី» ត្រូវសម្តែងឡើងជាដំបូងដោយនិយាយជាភាសាកាតាំង ហើយក្រោយ​មកដោយសារភាពល្បីល្បាញនៃហ៊ីនេះទៅដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រ បាន​ត្រាស់បង្គាប់ឲ្យអ្នកភូមិបន្តសម្តែង និងអភិរក្សសិល្ប:ហ៊ីនេះរហូតមក។ ល្ខោន ហ៊ី គឺសម្តែងជាប្រភេទរឿង​ព្រេងនិទានបុរាណផ្សេងៗ ក្នុងនោះក៏មានរឿងសាមកុកផងដែរ។

តាំងពីបុរមបុរាណមក ល្ខោនហ៊ី សម្តែងសម្រាប់មហាក្សត្រទត តែបច្ចុប្បន្ន ល្ខោនហ៊ីមិនត្រូវបានគេយកមកសម្តែងក្នុងពិធីទទួលភ្ញៀវធំៗនោះទេ គឺគេអាចសម្តែងនៅតាមតំបន់ទេសចរណ៍ ឬតំបន់វប្បធម៌សម្រាប់ភ្ញៀងទេសចរណ៍ ឬមហាជនទស្សនា។

គេសង្ស័យថា ប្រវត្តិល្ខោនបាសាក់ខ្មែរ អាច ទទួលឥទ្ធិលពលមកពីល្ខោនហ៊ីចិននេះដែរ ព្រោះទម្រង់ទាំងការស្លៀកពាក់ ការតុបតែងខ្លួនរបស់តួអង្គ ទាំងការច្រៀង កាយវិការសម្តែង ការប្រគុំភ្លេង គឺស្រ​ដៀង​គ្នា ហើយចំណុចខ្លះដូចគ្នាតែម្តង។
(CHN)

 

 

អត្ថបទដែលជាប់ទាក់ទង