Wow! NASA ថតបានពន្លឺចម្លែកលើបរិយាកាសផែនដី

នៅ​ថ្ងៃ​ទី ៧​ខែ​វិច្ឆិកា​ឆ្នាំ ២០១៨​នេះ អវកាសយានិក​ម្នាក់​នៅ​ស្ថានីយ​អវកាស​អន្ដរជាតិ បាន​ផ្ដិត​យក​រូប​ភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​មួយ​នៃ​ភព​ផែន​ដី ខណៈ​ដែល​ស្ថានីយ​កំពុង​ហោះ​ជុំវិញ​ក្នុង​រយៈ​ពេល​កម្ពស់​ជាង ៤០០​គីឡូម៉ែត្រ​ពី​លើ​ប្រទេស​អូស្ត្រាលី។

យោង​តាម​អវកាសយានិក​ឈ្មោះ Alexander Gerst ដែល​បាន​ថត​រូប​នេះ​ឲ្យ​ដឹង​ថា “ពន្លឺ​ពណ៌​ទឹក​ក្រូច​ដ៏​កម្រ​នេះ ត្រូវ​បាន​គេ​ហៅ​ថា Airglow ដែល​ជា​ខ្សែ​ពន្លឺ​លាត​សន្ធឹង​ពី ៨០ ទៅ ៦០០​គីឡូម៉ែត្រ​ក្នុង​បរិយាកាស​របស់​ផែនដី​យើង។ ” ប្រភព​ដដែល​បន្ដ​ថា “បាតុភូត​នេះ អាច​ជួយ​អ្នកវិទ្យាសាស្ត្រ​ឱ្យ​យល់​ដឹង​អំពី​ចលនា​របស់​ភាគ​ល្អិត​នៅ​ជិត​ចំណុច​ប្រទាក់​នៃ​ផែនដី និង​លំហ រួម​ទាំង​ការ​ការ​ភ្ជាប់​គ្នា​រវាង​អាកាសធាតុ​អវកាស និង​អាកាស​ធាតុ​ផែន​ដី។ “គួរឲ្យ​ដឹង​ថា រូប​ភាព​នៃ​បាតុភូត​ដ៏​កម្រ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង ដោយ​សារ​ភាព​ស្រស់​ស្អាត​របស់​វា និង​មិន​ធ្លាប់​ឃើញ​ពី​មុន​មក៕

អត្ថបទដែលជាប់ទាក់ទង