សម្តេចតេជោ ហ៊ុន សែន ៖ ដើម្បីសម្រេចគោលដៅក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ត្រូវមានការចូលរួមទាំងអស់គ្នាពីគ្រប់ភាគីពាក់ព័ន្ធ

តាកែវ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា ដើម្បីសម្រេចគោលដៅក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ត្រូវមានការចូលរួមទាំងអស់គ្នាពីគ្រប់ភាគីពាក់ព័ន្ធ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនីជាង ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន២០ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា ការអភិវឌ្ឍត្រូវផ្តើមចេញពីមនុស្សម្នាក់ៗ គ្រួសារនីមួយៗ ឬសហគមន៍នីមួយៗ ដូច្នេះដើម្បីឱ្យប្រទេសរបស់យើងមានការអភិវឌ្ឍន៍បន្តទៅមុខទៀត យើងទាំងអស់គ្នា ត្រូវរួមគ្នារក្សាឱ្យបាននូវសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា យើងត្រូវរួមគ្នា ធ្វើយ៉ាងណាដើម្បីជំរុញប្រទេសរបស់យើង ពីឋានៈជាប្រទេសដែលមានចំណូលមធម្យមកម្រិតទាប ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ជាមួយនឹងការបន្តអនុវត្តន៍នូវនយោបាយឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដើម្បីជោគជ័យនូវសេដ្ឋកិច្ចរបស់ប្រទេសយើង ក៏ដូចជា សេដ្ឋកិច្ចរបស់ក្រុមគ្រួសារនីមួយៗ៕

អត្ថបទដែលជាប់ទាក់ទង