លោក អេឡិច ច័ន្ទត្រា ប្ដេជ្ញាចិត្តធ្វើរឿង១ឱ្យបានសម្រាប់ថ្ងៃមង្គលការ ញ៉ែម សុគន្ធ នៅខែក្រោយនេះ

ភ្នំពេញ៖ តារា​សម្ដែង​​ និង​ចម្រៀង​កូន​កាត់​ចិន អេឡិច ច័ន្ទត្រា បាន​ប្ដេជ្ញា​ចិត្ត​នឹង​​ធ្វើ​រឿង​មួយ​ឲ្យ​បាន​នៅ​ថ្ងៃ​មង្គល​ការ​​​ ញ៉ែម សុគន្ធ ខាង​មុខ​ព្រោះ​លោក និង​បុរស​សង្ហា​ចង្កា​ព្រែក​ខាង​លើ​បាន​ស្រឡាញ់​រាប់​អាន​គ្នា​​ដូច​បង​ប្អូន​ជាង​១០​ឆ្នាំ​មក​ហើយ។វវ

កំលោះ​សង្ហា​កូន​កាត់​ចិន​រូប​នេះ​ថា មង្គល​ការ​ ញ៉ែម សុគន្ធ លោក​​​ទៅ​ចូល​រួម​ហែ​ជំនូន​ពេល​ព្រឹក​ និង​កាត់​សក់​តែប៉ុណ្ណោះ។​​​ ដោយ​សារ​តែ​​ខ្លួន​ជាប់​រវល់​ជាមួយ​​អាជីវកម្ម​រៀប​​ចំ​មង្គល​ការ​  ELEX ENTERTAINMEN នៅ​ទន្លេ​បាសាក់​ពីរ​​ចំ​ថ្ងៃ​មួយ​គ្នា​តែ​ម្ដង។ ទោះ​បី​ជា​​រវល់​យ៉ាង​ណា​ក៏​ដោយ​លោក បាន​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ទៅ​ចូល​រួម​​អាពាហ៍ពិពាហ៍​រៀម​ច្បង​សិល្បៈ​ស្រឡាញ់​រាប់​អាន​គ្នា​រាប់​ឆ្នាំ​ឲ្យ​ចប់​ចុង​ចប់​ដើម។

“បើ​ខ្ញុំ​ដឹង​ថា បង​ ញ៉ែម សុគន្ធ គាត់​រៀប​ការ​ចំ​ថ្ងៃ​ហ្នឹង​​ខ្ញុំ​អត់​ទទួល​​កម្មវិធី​រៀប​ចំ​មង្គល​ការ​ឲ្យ​​ភ្ញៀវ​ទេ តែ​នេះ​អតិថិជន​កក់​ទុក​មុន​១​ឆ្នាំ។ ដូច្នេះ​យើង​ត្រូវ​ទទួល​ខុស​ត្រូវ​​ចំពោះ​អតិថិ​ជន​ដែល​គាត់​​ជឿ​ទុក​ចិត្ត​លើ​ ELEX ENTERTAINMEN របស់​ខ្ញុំ”។ អេឡិច ច័ន្ទត្រា បន្ថែម។

មង្គលការ​ ញ៉ែម សុគន្ធ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១ ខែ​ធ្នូ​ ឆ្នាំ​២០១៨ ត្រូវ​នឹង​ថ្ងៃ​ ៩រោច ​ខែ​កត្តិក ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស ២៥៦២ វេលា​ម៉ោង​៤ :៣០ នាទី​ល្ងាច​ នៅ​មជ្ឈមណ្ឌល​​សន្និបាត និង​ពិពណ៌​កោះ​ពេជ្រ​អគារ​ E៕

អត្ថបទដែលជាប់ទាក់ទង