ក្រោយរៀបការរួចជីវិតរបស់ Janie ជាមួយស្វាមីក្មេងមើលទៅរីករាយគួរឱ្យកត់សម្គាល់ (មានវីដេអូ)

ថៃ: កាលពីពេលម្សិលមិញនេះ នៅក្នុងគណនីអីុនស្តារក្រាម របស់តារាសម្តែងស្រី Janie  បានបង្ហាញឲ្យឃើញពីវីដេអូខ្លីមួយរបស់នាង ជាមួយស្វាមីក្មេង ដែលកំពុងតែជួយគ្នាទៅវិញទៅមក នៅក្នុងផ្ទះបាយ ដើម្បីធ្វើម្ហូបទទួលទានរួមគ្នា នាពេលល្ងាច។

ជាមួយនឹងវីដេអូខ្លីខាងលើនេះ ក៏បានបង្ហាញឲ្យឃើញពីសកម្មភាព របស់ស្វាមីក្មេង Janieក្នុងការធ្វើម្ហូបប៉ុន្មានមុខ ដើម្បីតម្រូវទៅតាមការចង់បានរបស់ភរិយាខ្លួន។

ដូចគ្នានេះដែរ សកម្មភាពទាំងអស់នេះ ក៏កាន់តែបានបង្ហាញឲ្យឃើញថា​ ស្វាមីក្មេងរបស់នាង មានការស្រលាញ់ និងយកចិត្តទុកដាក់ដល់នាងខ្លាំងក្លាប៉ុណ្ណា។ ព្រោះថា សូម្បីតែការងារធ្វើម្ហូប នៅក្នុងផ្ទះបាយ ដែលមនុស្សគ្រប់ៗគ្នា តែងគិតថា ជាការងាររបស់មនុស្សស្រី តែលោកនៅតែធ្វើវា ទាំងក្តីសប្បាយចិត្ត។

យ៉ាងណាមិញ នេះមិនមែនលើកទីមួយនោះទេ ដែលលោកធ្វើដើម្បីនាង ព្រោះថា តាំងពីរៀបការហើយ លោក តែងតែធ្វើរឿងជាច្រើន សម្រាប់នាងJanie បើទោះបីជាលោក មានការរវល់ប៉ុណ្ណាក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង