លោក ចា​ រិទ្ធី អញ្ជើញ ប៊ុត សីហា ឡើងច្រៀងនៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ ប៉ុន្តែដល់ម៉ោងឡើងឆាកស្រាប់តែបាត់វត្តមាន ប៊ុត សីហា មិនដឹងនៅឯណា?

ភ្នំពេញ៖ នាពេលកន្លងមក ផលិតកម្មរស្មីហង្ស ក៏ធ្លាប់បានរអ៊ូរទាំ ថា លោក ប៊ុត សីហា មិនគោរពពេលវេលា និងម៉ោងការងារឡើយ ស្រាប់តែពេលនេះ លោក ចា រិទ្ធី អ្នកគ្រប់គ្រងកម្មវិធីកម្សាន្ត ក៏បានអញ្ជើញលោក ប៊ុត សីហា ឡើងប៉ុស្តិ៍អាស៊ីអាគ្នេយ៍ ដោយធ្វើការព្រមព្រៀងគ្នា បានយ៉ាងត្រឹមត្រូវ លុះដល់ម៉ោងឡើងច្រៀងទៅហើយ បែរជាមិននទាន់ឃើញវត្តមានលោកទៅវិញ។ តែយ៉ាងណាអ្នកគ្រប់គ្រងកម្មវិធី ចា រិទ្ធី មិនបានបង្ហាញ​ការខឹងសម្បាអ្វីទេ គ្រាន់តែការធ្វើបែបនេះដូចទៅនឹងការធ្វើដាក់ហង្សមាសប៉ុន្មានឆ្នាំមុននោះដែរ ដោយក្នុងនោះពិធីករ​សារព័ត៌មានហង្សមាស មាស រិទ្ធី ក៏ធ្លាប់លើកឡើងកាលពីឆ្នាំ២០១៧ថា «សីហា មិនគោរពពេលវេលាទេ»។

យ៉ាងណាមិញ ការគោរពពេលវេលាពិតជាសំខាន់ មិនជាតារា ឬ អ្នកធ្វើការងារនោះទេ ក៏ត្រូវតែគោរពពេលវេលាដែរ បើមិនដូច្នោះទេ មិនយូរមិនឆាប់ យើងនិងបាត់បង់អាជីពនោះដោយមិនដឹងខ្លួន។ ហើយ ប្រសិនបើរឿងរ៉ាវខាងលើនេះជាការពិតមែន វាជារឿងមួយគួរឲ្យខ្មាសអៀនជាទីបំផុត៕

អត្ថបទដែលជាប់ទាក់ទង