ខៀវ សុខារ៉ាវី នឹងដឹកដៃស្វាមីមកកាត់ចំណងដៃនៅស្រុកខ្មែរឆាប់ៗនេះ

ភ្នំពេញ៖ ពិតជាដំណឹងមួយដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ ក៏ដូចជាមហាជនទូទៅ ​ក្រោយ​ពីអតីតតារាសម្តែង ខៀវ សុខារ៉ាវី ដែលបាត់មុខពីសិល្បៈ ថែមទាំងជីវិតឯកជនស្ថិតក្នុងភាពអាថ៌កំបាំងជាច្រើនឆ្នាំ បានប្រកាស​រៀបការ​ជា​សាធារណៈ​នៅក្រៅប្រទេសកាលពីពេល​ថ្មីៗ​​នេះ។

ក្រោយរៀបការមិនបានប៉ុន្មានផងក៏មានលេចឮដំណឹងថាអតីត​តារា​សម្តែង​មុខ​មូល​ក្រឡង់រូបនេះ​មាន​គម្រោង​ដឹក​ដៃ​ស្វាមី​មក​កាត់​ចំណងដៃ​នៅ​ស្រុក​ខ្មែរ​ម្តងទៀត។ឆ្លើយតបនឹងបញ្ហានេះ អ្នកស្រី នីន រ៉ាត់ ម្ដាយរបស់ ខៀវ សុខារ៉ាវី បានអះអាងថា ​ពេលនេះ​កូនស្រីរបស់អ្នកស្រី ពិតជាបានរៀបការមែន តែមិនមែនធ្វើនៅស្រុកខ្មែរនោះទេ​ គឺធ្វើនៅសហរដ្ឋអាមេរិក​ ចំណែកឯរូបអ្នកស្រីមិនបានចូលរួមឡើយ។​​  “កូនស្រីខ្ញុំការហើយ តែខ្ញុំមិនចាំថ្ងៃខែច្បាស់ទេ ព្រោះទើបថ្មីៗហ្នឹងទេ មង្គលការហ្នឹងខ្ញុំក៏មិនបានចូលរួមដែរ ព្រោះធ្វើនៅអាមេរិក​ តែមិនអីទេ​​ ឲ្យតែកូនៗស្រលាញ់គ្នាទៅចុះ”។

ម្តាយ សុខារ៉ាវី បញ្ជាក់។ទោះជាមិនបានចូលរួមក្នុងពិធីមង្គលការកូនស្រីនៅឯសហរដ្ឋអាមេរិកក្តី តែអ្នកស្រីអះអាងថា រ៉ាវី មានគម្រោងមកកាត់ចំណងដៃនៅស្រុកខ្មែរនាពេលឆាប់ៗខាងមុខ តែមិនកំណត់ថាថ្ងៃណាច្បាស់នោះទេ។​ស្វាមីរបស់ ខៀវ សុខារ៉ាវ៉ ត្រូវបានអ្នកម្តាយបញ្ជាក់ថា ជាអាណិកជនខ្មែរ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ជាអ្នកធ្វើការធម្មតា ពិសេសលោកមិនប្រកាន់រឿងអតីតកាលរបស់ សុខារ៉ាវី នោះឡើយ។ខៀវ សុខារ៉ាវី បានសម្រេចចិត្តលុបចោលពិធីមង្គលការជាមួយអតីតារាសម្តែង ស៊ុក សុភា កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០៨។ ក្រោយមកទៀតអ្នកលេចឮដំណឹងថា អ្នកនាងបានជួបប្រសព្វនឹងស្នេហាជាមួយបុរសម្នាក់មានឋានៈធំគ្រាន់បើ ថែមទាំងមានកូនប្រុសម្នាក់ ក្រោយមកក៏ស្ងាត់ដំណឹងសូន្យឈឹង៕

អត្ថបទដែលជាប់ទាក់ទង