កាន់តែឡើងកូដ កញ្ញា សួស វីហ្សា កាន់តែស្រស់ស្អាតជាងមុន

ភ្នំពេញ៖ បើទោះបីជា តារាចម្រៀងស្រី កញ្ញា សួស វីហ្សា ទើបតែប្រឡូកក្នុងសិល្បៈ ទើបតែបានប៉ុន្មានឆ្នាំក៏ដោយ ក៏រូបនាង អាចទាញប្រជាប្រិយភាពខ្លាំង មិនធម្មតានោះដែរ ជាមួយនឹងសមត្ថភាពពេញខ្លួនរបស់នាង។

ជាក់ស្តែង នាពេលបច្ចុប្បន្ន សន្ទុះនៃភាពល្បីល្បាញរបស់តារាស្រីរូបនេះ ក៏កាន់តែខ្លាំងឡើង ហើយគួបផ្សំ ពេលនេះ នាងបានក្លាយជា Coach នៅក្នុងកម្មវិធី លំដាប់ពិភពលោកជាលើកដំបូងទៀត។

បើងាកមើលសម្រស់របស់ សួស វីហ្សា ស្របពេលរាសីកំពុងឡើងបែបនេះ គឺគេសង្កេតឃើញថា រូបនាង កាន់តែស្រស់ស្អាតជាងមុន ជាមួយនឹងទម្រង់មុខកាន់តែស្រួច រឹតតែខ្លាំង។ ជាពិសេស ការលេងខ្លួនរបស់វីហ្សា ក៏កាន់តែ មាន​ ភាពឡូយឆាយ និងថ្លៃថ្នូរ មិនចាញ់តារាផ្សេងៗផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង