តាមពិត! កញ្ញា សួស វីហ្សា មានមុខដូចម្តាយនាងសោះ

ភ្នំពេញ៖ តារាចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញា សួស វីហ្សា កាន់តែមានហាងឆេងខ្ពស់នៅក្នុងវិស័យសិល្បៈ ជាពិសេសមួយរយៈពេលនេះឃើញថានាងឡើងរាសីស្រឺតតែម្តង ដោយបានក្លាយទៅជា Coach នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកជាលើកដំបូង។

តែបើងាកមកនិយាយពីស្ទាយតែខ្លួនរបស់នាងវិញ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារារូបនេះមានភាពច្នៃប្រឌិតខ្ពស់ នៅក្នុងការច្នៃម៉ូតសម្លៀកបំពាក់ប្លែកៗជាច្រើន ស្របពេលដែលសម្រស់របស់នាងស្រស់ស្អាត និងគួរឲ្យស្រលាញ់។ មិនត្រឹមតែប៉ុណ្ណោះទេ ម្តាយរបស់នាងក៏មានសម្រស់ស្រស់ស្អាត មិនណយនោះដែរ ជាពិសេសគឺសាច់ស្អាត និងការតែងខ្លួនពិតជាស្រស់ស្អាតតែម្តង៕

អត្ថបទដែលជាប់ទាក់ទង