អ្នកនាង លី ម៉ារីណា វ័យកាន់តែជ្រេ តែសម្រស់នៅស្អាតដដែល រីឯជីវិត ក៏រឹតតែហាយសូរ

ភ្នំពេញ៖ បន្ទាប់ពីស្ងប់ស្ងាត់ពីការងារសិល្បៈមួយរយៈ តារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាព អ្នកនាង លី ម៉ារីណា បានបង្ហាញមុខនៅក្នុងរឿងភាគខ្មែរល្បីៗជាបន្តបន្ទាប់ គួរឲ្យកត់សម្គាល់ បច្ចុប្បន្ននេះនាងក៏មានភាពមមាញឹកមិនធម្មតា ក្នុងការងាររកស៊ីផ្ទាល់ខ្លួន បន្ទាប់ពីទំនេរពីវិស័យសិល្បៈ។

បើងាកមកនិយាយពីសម្រស់របស់តារារូបនេះវិញ ត្រូវបានអ្នកគាំទ្រជាច្រើនតែងតែលេចនូវពាក្យសរសើរគ្រប់គ្នា ដែលទោះបីជាមានវ័យកាន់តែច្រើនយ៉ាងណាក្តី ក៏តារាស្រីរូបនេះមានរូបសម្រស់ស្អាត សាច់សរខ្ចី មិនចាញ់តារាវ័យក្មេងជំនាន់ក្រោយប៉ុន្មាននោះទេ។

បន្ទាប់ពីមានសម្រស់ដែលអំណោយផលខ្លាំងពីធម្មជាតិ រីឯជីវិតនាពេលបច្ចុប្បន្នរបស់តារាស្រីរូបនេះ ក៏មិនធម្មតានោះដែរ ដោយនាងតែងតែបង្ហាញនូវសកម្មភាព ក្នុងការប្រើប្រាស់ជីវិតយ៉ាងសម្បូរបែប មានរបស់របរប្រើប្រាស់ ទំនើបៗ និងថ្លៃៗជាច្រើន។

ចំណុចទាំងនេះហើយ បានធ្វើឲ្យអ្នកគាំទ្រសរសើរដល់នាង ដែលក្រៅពីមានរូបឆោមស្រស់ស្អាត ធ្វើឲ្យគេចូលចិត្ត និងចង់បានតាមនោះទេ នាងក៏បានប្រើប្រាស់ជីវិតយ៉ាងសម្បូរបែប ទោះបីជាបច្ចុប្បន្ននេះ នាងមានវ័យកាន់តែច្រើនយ៉ាងណាក្តី។ មិនត្រឹមតែប៉ុណ្ណោះ របស់ទាំងនេះ បានមកពីការខិតខំរកស៊ីទាំងថ្ងៃទាំងយប់ រួមផ្សំភាពពូកែថែសម្រស់របស់នាងទៀតផង៕

អត្ថបទដែលជាប់ទាក់ទង