ភរិយា Wave មានផ្ទៃពោះលើកដំបូង ស្រាប់តែមានរឿងពិសេសមួយកើតឡើង

ថៃ៖ ក្រោយពេលរៀបការ អស់រយៈពេលជិតមួយឆ្នាំមកនេះ តារាសម្តែងប្រុស Wave Sarin និងភរិយា អ្នកនាង Bung Baiyoke ដែលជាកូនស្រីម្ចាស់សណ្ឋាគារដ៏ខ្ពស់ជាងគេ នៅក្នុងប្រទេសថៃ បានរស់នៅជាមួយគ្នា ពោរពេញដោយសេចក្តីសុខយ៉ាងខ្លាំង។

លើសពីនេះ ក៏មានរឿងដែលគួរឱ្យត្រេកអរខ្លាំងបំផុត ដោយកាលពីថ្មីៗនេះ នៅលើអ៊ីនស្តារក្រាមរបស់តារាសម្ដែងប្រុសរូបនេះ ស្រាប់តែបានបង្ហោះនូវរូបភាពមួយសន្លឹក បង្ហាញប្រាប់ថា ពេលនេះភរិយាជាទីស្រលាញ់របស់ខ្លួន បានមានផ្ទៃពោះសមតាមបំណង។

ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ សម្រាប់ការមានផ្ទៃពោះជាលើកដំបូងនេះដែរ គឺពួកគេក៏ទទួលបានកូនភ្លោះម្ដងដល់ទៅ៣នាក់ថែមទៀតផង ដែលធ្វើឲ្យតារាប្រុសរូបនេះ សម្ដែងក្ដីរំភើបចិត្តជាខ្លាំងតែម្ដង។

ទន្ទឹមនឹងនេះដែរ ក៏មានអ្នកគាំទ្រជាច្រើន បានមកចូលរួមអបអរសាទរយ៉ាងខ្លាំងផងដែរ នៅពេលដែលបានឃើញ លោក Wave និងភរិយា សប្បាយរីករាយជាខ្លាំងចំពោះដំណឹងដ៏ល្អមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង