រមណីយដ្ឋានទឹកធ្លាក់ព្រះនិមិត្ត កំពុងទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យស្គាល់ពីសម្បត្តិធម្មជាតិរបស់កម្ពុជា

ស្ទឹងត្រែង៖ រ​មណីយដ្ឋានទេសចរណ៍ធម្មជាតិព្រះនិមិត្ត នៅ​ព្រំប្រទល់កម្ពុជា ឡាវក្នុងទឹកដីខេត្តព្រះវិហារ ជាប់នឹងភូមិសាស្ត្រ ទឹកដីឃុំព្រះរំកិល ខេត្តស្ទឹងត្រែង ​​​​បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិនឹងអន្តរជាតិឲ្យ​មកនូវសម្បត្តិ​ធម្មជាតិ​ដែលកម្ពុជាយើងមាន ​។​

លោក​ យ៉ងសម្បត្តិ តំណាង​ក្រុម​ហ៊ុន​វិនិយោគតំបន់នេះ​​​បានបញ្ជាក់ប្រាប់(CHN)នៅថ្ងៃទី០៨  ខែវិច្ឆកា នេះថា៖​ ក្នុងឱកាសបុណ្យ​អុំទូក ឆ្នាំនេះ ​ក្រុម​ហ៊ុនបានរៀបចំ​ឱ្យមានសេវាកម្មដំណើ​រកំសាន្តដោយឥគិតថ្លៃ ​ដោយជូន​ភ្ញៀវឱ្យ​ស្គាល់គ្រប់ចំ​ណុច​អភិវឌ្ឍន៍​​ដែល​ក្រុមហ៊ុន​​បានបង្កើតឡើង។

លោកថា៖ ក្រុមហ៊ុនរៀបចំហេដ្ឋារចនាសម្ពន័្ធ ភោជនីយដ្ឋាន កន្លែងស្នាក់នៅបានរួចរាល់​សម្រាប់បំរើ​​សេវាកម្ម​ទេសចរណ៍ដូចដែលក្រសួងបានណែនាំ ដើម្បីធ្វើឱ្យភ្ញៀវពេញចិត្តបានមកលេងម្តងហើយចង់មកម្តងទៀត។
លោកស្រី កុត សុភី ភ្ញៀវទេសចរមកពីរាជធានីភ្នំពេញដែលមកលេងរមណីយដ្ឋាននេះមានការពេញចិត្តចំពោះក្រុមហ៊ុនរៀបចំអភិវឌ្ឍន៍តំបន់​នេះបានស្អាតពេលភ្ញៀវមកលេងបានស្គាល់សម្បត្តិដ៍មានតម្លៃ ដែលប្រទេសកម្ពុជា​យើងមា​ន។

លោកថា៖ តំបន់ធម្មជាតិមួយនេះមិនចាញ់រមណីដ្ឋានបាមខោននៅប្រទេសឡាវទេ ដូច្នេះយើងមកតំបន់-​មណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ព្រះនិមិត្តនេះយើងបានរួមចំណែកជួយប្រជាពលរដ្ឋយើងដោយមិនចាច់យកប្រាក់ទៅចំណាយនៅប្រទេសឡាវ។
​លោក​​​​​ស្រី សួ គឹមហាង មកពីភូមិកំពុងស៊ឺមី ជាអ្នកលក់ដូរនៅ​រមណីយដ្ឋាននេះ​បានលើកឡើងថា៖​ តំបន់ទេសច​រណ៏​ធម្មជាតិនេះមានទេសភាពល្អ-មានធនធានជីវចំរុះ​-ទឹកធ្លាក់ពីលើថ្ម -ផ្ទាំងថ្មធំៗ-មើលសត្វស្លាប -កន្លែង​ថតរូប​អនុ​ស្សា​វរីយ៍ -និងមានកន្លែងខ្លះ អាចចុះលេងទឹកបាន​នៅរដូវប្រាំង។

​លោកស្រីថា៖ នៅឆ្នាំនេះឃើញ​ការ​រៀបចំ​របស់អ្នក​វិនិយោគ ​​ធ្វើបានប្លែកច្រើនចំណែកភ្ញៀរជាតិនឹង​អន្តរជាតិ​បាន​​មកទស្សនា​ជាហូរហែរផ្ដល់ឱកាសដល់ពួកគាត់លក់ដូរបានប្រាក់ដោះស្រាយជីវភាព ​​ដោយមិន​បាច់ទៅ​ធ្វើកម្មករ​ស៊ីឈ្នួល​លក់កំលាំងពលកម្មដូចមុនៗទេ។
សូមបញ្ជាក់ថា៖ នៅ​រមណីយដ្ឋានទឹកធ្លាក់ព្រះនិមិត្ត ស្ថិតនៅភូមិកំពង់ស៊ឺមី ឃុំកំពុង​ស្រឡៅ​ខេត្ត​ព្រះវិហារជាប់ទឹកដី​ឃុំព្រះរំកិលខេត្តស្ទឹងត្រែង ​ក្រៅពីទស្សនាទឹកធ្លាក់-មានទីតាំង​ព្រះអង្គធំ- ចំការក្រូច- ចំការធុរេន -នឹង​ក្រោលចិញ្ចឹមសេះសម្រាប់ភ្ញៀវទស្សាផងដែរ៕អត្ថបទដោយ៖ ​​E K H

អត្ថបទដែលជាប់ទាក់ទង