គ្រាប់បាល់ពីរគ្រាប់ចុងក្រោយបានធ្វើឱ្យក្រុម Manchester United ទទួលបានជ័យជម្នះ 2-1 លើក្រុម Juventus ក្នុងក្របខ័ណ្ឌ Champions League

នៅក្នុងការប្រកួត Champions League រវាង Juventus​ និង Manchester United  ពុំមានការស៊ុតបញ្ចូលទីទេនៅតង់ទី១ តែនៅតង់ទី២ ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យគ្រាប់ទី1 ឱ្យក្រុម Juventus ដែលជាម្ចាស់ផ្ទះនាំមុខនៅនាទី65 ជាបណ្តោះអាសន្ន។

ប៉ុន្តែ២០នាទីក្រោយមក គឺនៅនាទី៨៥ កីឡាករ Juan Mata បានរកគ្រាប់បាល់តាមស្មើឱ្យក្រុម Man United ដោយការស៊ុតបាល់ពិន័យ(free-kick) ចម្ងាយ 20 ម៉ែត្រ។ មុនពេលចប់ការប្រកួត កីឡាករខ្សែបម្រើ Paul Pogba អតីតខ្សែបម្រើ Juventus រកបានគ្រាប់បាល់ទី២ នៅនាទី90 និងជួយឱ្យ Manchester United នះទទួលជ័យជម្នះយ៉ាងអស្ចារ្យលើ Juventus ក្នុងលទ្ធផល 2-1។

រយៈពេលពីរសប្ដាហ៍ក្រោយពីត្រូវបានបរាជ័យទាំងស្រុងដោយជើងឯក Serie A នៅលើទឹកដី Old Trafford ក្រុម man utd មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្រោមការដឹកនាំរបស់លោក Jose Mourinho ។

 

អត្ថបទដែលជាប់ទាក់ទង