ផន សុផារី បីកូនស្រីនៅតូច ឱ្យឡើងសម្តែងល្ខោនបាត់!

ភ្នំពេញ៖ តារាចម្រៀងផ្នែកបុរាណ អ្នកនាង ផន សុផារី កាន់តែទទួលបាននូវសុភមង្គលយ៉ាងពេញលេញ បន្ទាប់ពីបានសម្រេចចិត្តរៀបការជាមួយនឹងស្វាមី បច្ចុប្បន្ននេះនាងក៏ទទួលបានគ្រាប់ពេជ្រ កូនស្រីដ៏គួរឱ្យស្រលាញ់ម្នាក់ផងដែរ។

ទោះបីជារៀបការមានកូន ក៏ដូចជាមានមុខរបរផ្ទាល់ខ្លួនយ៉ាងណាក្តី តារាស្រីរូបនេះ ក៏មិនចោលការងារសិល្បៈដែរ ដោយរាល់ពេលទំនេរពីការងាររកស៊ីផ្ទាល់ខ្លួនម្តងៗ នាងក៏តែងតែលេចមុខលេងល្ខោន នៅលើឆាកជាច្រើនដងផងដែរ រីឯកាត់សក់តាមរោងការ ក៏នៅតែមានហាងឆេងមិនណយដែរ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ តារាស្រីដ៏មានរូបសម្រស់ស្រស់ស្អាតរូបនេះ បានបង្ហោះនូវវីដេអូ និងរូបភាពមួយចំនួននៅលើបណ្កាញសង្គមរបស់ខ្លួន ដែលបានបង្ហាញពីសកម្មភាពពេលសម្តែងល្ខោននៅលើឆាក តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ គេក៏បានឃើញកូនស្រី ដែលទើបតែនឹងកើតបានប៉ុន្មានខែរបស់នាង ក៏បានលេចមុខសម្តែងនៅក្នុងនោះដែរ។

ហើយនេះក៏ជាលើកទី១ហើយ ដែលតារាស្រីរូបនេះបានបណ្តុះ និងនាំកូនស្រីដ៏តូចរបស់ខ្លួនឡើងឆាកសម្តែងជាមួយនឹងតារាដទៃបែបនេះ ទោះបីជានាងនៅតូចយំច្រើនបន្តិចមែន ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

អត្ថបទដែលជាប់ទាក់ទង