ស្ងាត់ៗ យូរី និង BMO ដឹកដៃគ្នាតុប​តែង​ខ្លួន​បែបជប៉ុន

តារា​ចម្រៀង​ផលិតកម្ម​សាន់ដេ យូរី និង BMO ដែល​ជា​ដៃ​គូ​ចម្រៀង​ច្រៀង​រួម​គ្នា​បាន​តុប​តែង​ខ្លួន​បែប​​ស្ទីល​ជប៉ុន​​យ៉ាង​ស្រស់​ស្អាត​ប្លែកភ្នែក​ដល់​ថ្នាក់​ហ្វេនៗ​មើល​មិន​ចង់​ស្គាល់។

ឆ្លើយ​តប​ចំពោះ​​ការ​លេង​ស្ទីល​​នេះ​ដែរ​​ យូរី ឲ្យ​ដឹង​ថា​នាង និង MBO ​ស្លៀក​​សម្លៀក​បំពាក់​ជប៉ុន ព្រោះ​ចង់​លេង​កម្សាន្ត​អារម្មណ៍​ខណៈ​ពេល​ចុះ​​ថត​MV បទ​ចម្រៀង​ “អារីកាតូ” ជា​បទ​ញាក់​កន្ត្រាក់​​សប្បាយ​ៗ​​របស់​ខ្លួន។

បទ​ថ្មី​”អារីកាតូ” ជា​ភាសា​ជប៉ុន​ និង​ការ​តុប​តែង​ខ្លួន​ប្លែក​តាម​បែប​ជន​ជាតិ​ជប៉ុន​ យូរី និង​ BMO មិនបាន​សម្ដែង​​ដោយ​ខ្លួន​ឯង​ឡើយ​គឺ​តារា​ហ្វេស​ប៊ុក​ភេទ​ទី៣​​ក្នុង​ក្រុម​ PeyPey DY សម្ដែង​ទាំង​អស់៕

អត្ថបទដែលជាប់ទាក់ទង