បេក្ខភាព The Voice Kids ទេព ពិសិដ្ឋ ប្រឡងមិនទាន់ជាប់ផង ត្រូវជនខិលខូច យកឈ្មោះដើរបោកប្រាស់គេព្រាត

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយ បេក្ខភាពកម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kids រដូវកាលទី២ ប្អូនប្រុសទេព ពិសិដ្ឋ ដែលជាកូនក្រុមរបស់ កញ្ញាឱក សុគន្ធកញ្ញា មានសមត្ថភាពក្នុងការបញ្ចេញសម្លេង ជាភាសាខ្មែរ និងបរទេសបានយ៉ាងល្អ។

មកទល់នឹងពេលនេះ ប្អូនប្រុសបានឆ្លងកាត់ជាច្រើនវគ្គ ដែលវគ្គនីមួយៗ សុទ្ធតែទទួលបានជោគជ័យយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ សមត្ថភាពរបស់បេក្ខភាពរូបនេះ បានធ្វើឱ្យបណ្តាអ្នកគាំទ្រ មិនថាក្មេង ឬក៏ចាស់ មានការពេញចិត្តយ៉ាងខ្លាំង។

ស្របពេលដែលប្រជាប្រិយភាពកំពុងតែមានសន្ទុះខ្លាំង ក្មេងប្រុសរូបនេះ ក៏មាន​ជនខិលខូចបង្កើត Account និងផេកដាក់រូប ក៏ដូចជាឈ្មោះប្អូនជាច្រើន ដើម្បីធ្វើអាជីវកម្មបោកប្រាស់ខ្ចីលុយអ្នកដទៃ នៅលើបណ្តាញសង្គមជាច្រើន។

ដូច្នោះហើយបេក្ខភាពវ័យក្មេងរូបនេះ ក៏ហាក់ដូចជាមិនពេញចិត្ត នៅពេលដែលពួកគេមានគំនិតចង់ធ្វើបាបខ្លួនបែបនេះ មិនត្រឹមតែប៉ុណ្ណោះ រាល់បញ្ហាដែលកើតឡើងប្អូនប្រុសនឹងមិនទទួលខុសត្រូវឡើយ៕

អត្ថបទដែលជាប់ទាក់ទង