ពិធីការពារគម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិត របស់បេក្ខជនបណ្ឌិត យូ ប៉ាសិទ្ធិ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាន់ទី៣ វគ្គ២ ជំនាញៈ នីតិសាធារណៈ របស់បេក្ខជនបណ្ឌិត យូ ប៉ាសិទ្ធិ ក្រោមប្រធានបទ​ “តម្លៃនៃមរតកជំនឿសាសនាខែ្មរបុរាណ“។

ពិធីការពារនេះ ធ្វើនៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលមានអាស័យដ្ឋាននៅផ្ទះលេខI១៥ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្បែរផ្សារសំណង់១២) ។

ចំពោះគណៈកម្មការសម្រាប់វាយតម្លៃគម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិតនេះ មានចំនួន ៥រូប ក្នុងនោះ ៖

  • ១- បណ្ឌិតសភាចារ្យ ស៊ុ ឈុំប៊ុន ជាប្រធានគណៈកម្មការវាយតម្លៃ
  • ២- សាស្ត្រាចារ្យបណ្ឌិត ជា មុនីឫទ្ធិ ជាសាស្ត្រាចារ្យវាយតម្លៃទី១
  • ៣- សាស្ត្រាចារ្យបណ្ឌិត​ ហែម ឡាច ជាសាស្ត្រាចារ្យវាយតម្លៃទី២
  • ៤- បណ្ឌិត​សភាចារ្យ ខ្លូត ធីតា ជាសមាជិកគណៈកម្មការវាយតម្លៃ
  • ៥- សាស្ត្រាចារ្យបណ្ឌិត ស៊ុ ឈុំឡុង ជាលេខាវិទ្យាសាស្រ្ត

និងសាស្ត្រាចារ្យ ឈឿន សម្បត្តិ តំណាងសាកលវិទ្យាល័យ ១រូបផងដែរ។

សាស្ត្រាចារ្យណែនាំមានចំនួន ២រូប៖

  • ១- បណ្ឌិតសភាចារ្យ ខ្លូត ធីតា​ ជាសាស្រ្តាចារ្យណែនាំគោល
  • ២- សាស្ត្រាចារ្យបណ្ឌិត​ ឡាច សំរោង ជាសាស្រ្តាចារ្យណែនាំរង។

ជាលទ្ធផល គណៈកម្មការ បានសម្រេចឱ្យបេក្ខជនបណ្ឌិត យូ ប៉ាសិទ្ធិ បន្តការស្រាវជ្រាវនិក្ខេបបទថ្នាក់បណ្ឌិត ក្រោមប្រធានបទ​ “តម្លៃនៃមរតកជំនឿសាសនាខ្មែរបុរាណ“ នេះបន្តទៀត បន្ទាប់ពីមានការកែលម្អតាមមតិយោបល់របស់គណៈកម្មការ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាសាកលវិទ្យាល័យដែលផ្តល់នូវពហុពុទ្ធិ ទេពកោសល្យ វិជ្ជាជីវៈ និងសីលធម៌ ដល់សិស្សនិស្សិតលើគ្រប់វិស័យក្នុងផ្នែកវប្បធម៌សង្គម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសង្គមជាតិ ដោយសហការជាមួយក្រសួងស្ថាប័ន​រដ្ឋ សាកលវិទ្យាល័យនានា ក្នុងប្រទេស និងក្រៅប្រទេស សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសឱ្យទាន់យុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាព័ត៌មាន។

បេសកកម្មចម្បង របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយ ចំណេះដឹង សមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្នុងការប្រកួតប្រជែងទីផ្សារការងារ៕

អត្ថបទដែលជាប់ទាក់ទង