នៅមុននេះបន្តិច ខ្មាន់កាំភ្លើងបានបើកការបាញ់រះ បណ្ដាលឱ្យមនុស្សប្រមាណ២០នាក់បានរងរបួស

នៅមុននេះបន្តិច មានបុរសខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់រះយ៉ាងក្ដៅគគុក នៅឯក្លឹបកម្សាន្ដ ប័រដឺឡាញបារ អ៊ែន ហ្គ្រីល (Borderline Bar & Grill) បើតាមព័ត៌មានបឋមឱ្យដឹងថា បណ្ដាលឱ្យមនុស្សប្រមាណ២០នាក់បានរងរបួស។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងតំបន់ Thousand Oaks ជាយទីក្រុង ឡូស អាន់ជែលឡែស ( LA ) រដ្ឋកាលីហ្វ័រញ៉ា កាលពីប៉ុន្មានម៉ោងមុននេះ នាថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ ប៉ូលិសម្នាក់ក៏ត្រូវបានបាញ់ឱ្យរបួសផងដែរ ខណៈមនុស្សប្រមាណ ២០នាក់ទៀត បានរងរបួសនៅក្នុងការបាញ់ប្រហារនេះ។

ចំណែកក្រុមសង្គ្រោះ បានប្រើឯរថយន្ដសង្រ្គោះបន្ទាន់ ០៤គ្រឿង ទៅកាន់កន្លែងកើតហេតុ ដើម្បីដឹកអ្នករបួសបញ្ជូនទៅសង្គ្រោះ។ ទោះជាយ៉ាងណា មិនទាន់មានសេចក្ដីរាយការណ៍លម្អិត ពាក់ព័ន្ធនឹងខ្មាន់កាំភ្លើងនេះនៅឡើយទេ ដោយគ្រាន់តែគេដឹងថា មានការបាញ់តបតគ្នាជាមួយប៉ូលិសប្រហែលជា ៣០គ្រាប់៕

អត្ថបទដែលជាប់ទាក់ទង