លោក ពេជ្រ កែវមុនី អភិបាលខណ្ឌអញ្ជើញជាអធិបតីក្នុងអង្គប្រជុំត្រៀមការចូលរួមមិទ្ទិញបុណ្យឯករាជជាតិ ០៩វិច្ឆិកា ឆ្នាំ២០១៨

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ១៥ និង៣០នាទីរសៀលថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ រដ្ឋបាលខណ្ឌមានជ័យ បានរៀបចំអង្គប្រជុំមួយស្ដីពី ត្រៀមការចូលរួមមិទ្ទិញបុណ្យឯករាជជាតិ ០៩វិច្ឆិកា ឆ្នាំ២០១៨ និងការងារសណ្ដាប់ធ្នាប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ នៅសាលប្រជុំធំរដ្ឋបាលខណ្ឌមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមាសភាពអញ្ជើញចូលរួមមាន៖ សមាជិកក្រុមប្រឹក្សាខណ្ឌ, គណៈអភិបាលខណ្ឌ, មន្ត្រីរាជការខណ្ឌ, អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, ក្រុមប្រឹក្សាសង្កាត់, ចៅសង្កាត់ និងប្រជាការពារសរុបចំនួនប្រមាណជាង៥០នាក់។

លោក ពេជ្រ កែវមុនី អភិបាលនៃគណៈ អភិបាលខណ្ឌមានជ័យបានថ្លែងថា ដើម្បីត្រៀមការចូលរួមមិទ្ទិញបុណ្យឯករាជជាតិ ០៩ វិច្ឆិកា ឆ្នាំ២០១៨ និងការងារសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរនោះ គឺត្រូវតុបតែងរៀបចំដាក់ទង់ជាតិ ភ្លើងពណ៌ រូបព្រះឆាយាល័ក្ខណ៍ និងផ្សព្វផ្សាយដល់ពលរដ្ឋឱ្យរៀបចំសំអាតបរិស្ថាន, លាភពណ៌សតាមបង្គោលភ្លើង​ ដើម្បីអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា, ត្រូវដាក់ទង់ជាតិ នៅអមសងខាងផ្លូវ និងដាក់កម្មវិធីយុទ្ធនាការរើសថង់ប្លាស្ទិចផ្លូវ៦០ម៉ែត្រដើម្បីបម្រើឱ្យពិធីបុណ្យធំៗនៅថ្ងៃខាងមុខ។

លោកអភិបាលបានថ្លែងបន្តទៀតថាដើម្បីរក្សាឱ្យមានសន្តិសុខ សុវត្ថិភាពជូនភ្ញៀវជាតិ អន្តរជាតិ និងឥស្សរជនជាន់ខ្ពស់របស់កម្ពុជា គឺត្រូវពង្រឹងការងារសន្តិសុខ សុវត្ថិភាពឱ្យបានល្អជាដាច់ខាត។

លើសពីនោះទៀត លោកអភិបាលខណ្ឌបានជម្រុញឲ្យលោកចៅសង្កាត់ចាក់អង្រែលើ និងកម្លាំងសមត្ថកិច្ចត្រូវរៀបចំឱ្យបាននូវការងារសណ្ដាប់ធ្នាប់ជាពិសេសនៅក្រោមស្ពានអាកាសក្បាលថ្នល់ ត្រូវរៀបចំឃាត់រថយន្តល្មើស យកមកសាលាខណ្ឌ ដាក់ឱ្យហាលភ្លៀង ហាលខ្យល់រយ:ពេល៥ថ្ងៃ ចាំឱ្យចូលមកដោះស្រាយ ព្រោះថាពួកគាត់ប្រាកដជាដឹងកំហុសហើយ តែពួកគាត់នៅតែបំពាន៕

អត្ថបទដែលជាប់ទាក់ទង