បុរសវ័យចំណាស់ម្នាក់ ដេកស្លាប់នៅទីលានចាក់សំរាមយ៉ាងអាណោចអាធ័ម ចោលប្រពន្ធមានផ្ទៃពោះ៦ខែ និងកូនប្រាំនាក់

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានដេកស្លាប់នៅទីលានចាក់សំរាមយ៉ាងអាណោចអាធ័ម បន្សល់ទុកកូនប្រាំនាក់នៅក្នុងបន្ទុក និងប្រពន្ធមានផ្ទៃពោះ៦ខែ ឱ្យរស់នៅកំព្រា។ ហេតុការណ៍បង្កការភ្ញាក់ផ្អើល បានកើតឡើងកាលវេលាម៉ោង ១៥នឹង២០នាទីល្ងាច ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅទីលានចាក់សំរាមក្នុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ផុន សាវី ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរកាយសំរាមរើសអេតចាយ ស្នាក់កន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិមេលោម ស្រុកពារាំង ខេត្តព្រៃវែង ប្រពន្ធ មានផ្ទៃពោះ៦ខែ និងកូនប្រុសស្រីប្រាំនាក់រស់នៅក្នុងបន្ទុក។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះបានដើរកាយសំរាមរើសអេតចាយដូចសព្វដង លុះដល់ម៉ោងកើតហេតុជនរងគ្រោះមានអាការវិលមុខដួលតែម្ដង ហើយអ្នករើសអេតចាយដូចគ្នាឃើញក៏បាននាំគ្នាយកប្រេងក្រឡាប្រេងខ្យល់មករឹតអោយគាត់តែអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយបន្ទាប់មកក៏បានរាការណ៍ជូនសមត្ថកិច្ចភ្លាមៗ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ បានទំនាក់ទំនងទៅសមត្ថកិច្ចផ្នែកកោសល្យវិច្ច័យ ចុះមកធ្វើកោសល្យវិច្ច័យរួចប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តឬស្សីសាញ់៕ដោយសួងសាម

អត្ថបទដែលជាប់ទាក់ទង