ក្រុមហ៊ុនមួយទាំងមូល សរសេរពាក្យ « ជយោ ! » ទៅជា « ជ័យយោជន៍ » ទៅវិញ , មហាជនបែរជារិះគន់ លោកបណ្ឌិត សុខ ទូច និង លោកបណ្ឌិត ហង់ ជួនណារ៉ុន !

ថ្មីៗនេះ មានក្រុមហ៊ុនមួយ នៅក្នុងស្រុកខ្មែរយើង បានយកបដាទៅចងបិទផ្សាយ ក្នុងបំណងលើកទឹកចិត្តប្រទេសកម្ពុជា ឬបង្ហាញពីមោទនភាពព្រះរាជាណាចក្រកម្ពុជា … ប៉ុន្តែម្ចាស់សំណេរនោះ បានសរសេរខុសទាំងស្រុងពេក ឬខុសដោយចេតនាក្នុងនាមជាអ្នកមិនចេះអក្សរតែម្ដង ហើយត្រូវបានគេរិះគន់យ៉ាងខ្លាំង ទៅលើ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ដែលជាស្ថាប័នអប់រំថ្នាក់ជាតិជាន់ខ្ពស់ សម្រាប់ប្រជាពលរដ្ឋខ្មែរ។

អ្វីដែលសរសេរខុសយកតែមែនទែននោះ គឺ ពាក្យថា « ជយោ ! » គេបែរជា សរសេរថា « ជ័យយោជន៍ » ទៅវិញ (សូមមើលការរិះគន់ក្នុងរូបភាព)។ ការរិះគន់របស់មហាជននេះ គឺពិតណាស់ ចង់សំដៅថា ធនធានមនុស្សផ្នែកអក្សរសាស្ត្រខ្មែរមួយចំនួននៅ ខ្សោយណាស់ ឬខ្សោយមែនទែនតែម្ដង អាចថា នឹងកាន់តែខ្សោយជាងហ្នឹងទៀត បើគ្មានការយកចិត្តទុកដាក់ពីស្ថាប័នជាន់ខ្ពស់ទាំងពីរខាងលើនេះ … បើថា ផ្ទាំងបដានេះ ត្រូវបានអ្នកដែលគ្នាមិនបានរៀនសូត្រចប់ថ្នាក់មូលដ្ឋាន ( ថ្នាក់ទី៩ ) ហើយរស់នៅតំបន់ជនបទមិនសូវជាចេះអក្សរនោះ វាមិនជាបញ្ហាប៉ុន្មានទេ , តែនេះ ដល់ថ្នាក់បុគ្គលិកក្រុមហ៊ុន តំណាងក្រុមហ៊ុនមួយ បែរជា សរសេរពាក្យ « ជយោ ! » ខុសដាច់ឆ្ងាយទៅវិញ។

ការខុសនេះ មិនមែនខុសដោយអចេតនា ឬ ភ្លាំងភ្លាត់ ភ្លាត់ស្នៀត ក្នុងការសរសេរនោះទេ គឺខុសទាំងកំរោលតែម្ដង … មជ្ឈមណ្ឌលព័ត៌មានកម្ពុជាទាន់ហេតុការណ៍ ( CHN ) មិនធ្វើការអត្ថាធិប្បាយច្រើននោះទេ ទុកឱ្យមហាជនយល់ ឬ គិតពិចារណាដោយខ្លួនឯងរៀងៗចុះ …៕

អត្ថបទដែលជាប់ទាក់ទង