យោធិនចំណុះនៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលអាវរងា អំណោយសម្តេចតេជោ ហ៊ុន សែន

កំពង់ធំ៖ ដោយមានការគិតគូរ ពីសុខទុក្ខ ដល់យោធិនគ្រប់កងឯកភាព នៃកងយោធពលខេមរភូមិន្ទ ជាពិសេស យោធិនដែលឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែន នៅក្នុងរដូវកាលខែរងា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តែងតែគិតគូរពីសុខភាពរបស់យោធិនគ្រប់កងឯកភាព នៃកងយោធពលខេមរភូមិន្ទ បានផ្តល់អាវរងា ដល់យោធិន នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ជាក់ស្តែងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើពិធីបើកចែក និងបំពាក់ អាវរងា ជាអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់យោធិន ចំណុះនៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ គ្រប់ចំនួន ១០០% ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពាំនាំការផ្តាំផ្ញើពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់យោធិន នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធិនគ្រប់រូបត្រូវថែរក្សាសុខភាព ក្នុងរដូវកាលខែរងាចូលមកដល់នាពេលខាងមុខនេះ ។

យោធិននៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយជានិច្ចកាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនយោធិនយើងទាំងអស់គ្នា នៃកងយោធពលខេមរភូមិន្ទ និងប្តេជ្ញាការពារ ជាតិ សាសនា ព្រះមហាក្សត្រ ។

 

អត្ថបទដែលជាប់ទាក់ទង