កម្លាំងករាជអាវុធហត្ថ បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ កាយបំផ្លាញភ្នំ២កន្លែង  ឃាត់ខ្លួនមនុស្ស១២នាក់ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កម្លាំងករាជអាវុធហត្ថបានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ(កាយបំផ្លាញភ្នំ២កន្លែង)បន្តទៀតឃាត់ខ្លួន១២នាក់នៅថ្ងៃ០៨ខែវិច្ឆិការឆ្នាំ២០១៨នៅស្រុកព្រះនេត្រព្រះនិងស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ទោ ណាំ ប៊ុនអៀង មេបញជាការរងទទួលផែនការងារព័ត៌មានសន្តិសុខនិងបង្ក្រាបធនធានធម្មជាតិបានប្រាប់ថា៖ដោយមានការណែនាំពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេសនិងមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានអោយលោកដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តស្រុកមានចំនយន៣០នាក់ចុះប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ(កាយបំផ្លាញភ្នំ)២កន្លែងមាននៅស្រុកព្រៈនេត្រព្រៈនិងស្រុកស្វាយចេក។

លោកបានបញ្ជាក់ថា ក្រោយការណែនាំកម្លាំងកងរាជអាវុធហត្ថខេត្តរួមជាកម្លាំងស្រុកព្រះនេត្រព្រះចំនួន១៥នាក់ នៅវេលាម៉ោង៩ដល់១២ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភ្នំស្រេះស្ថិតភូមិស្រេះកើតឃុំ.ស្រុកព្រះនេត្រព្រះ បានចុះបង្ក្រាបឃាត់ខ្លួនអ្នកបើកររថយន្តនិងគ្រឿងចក្រចំនួន២នាក់និងរថយន្ត១គ្រឿងនិងអ៊ែស្កា១គ្រឿងនិងបិតការក្រុមហ៊ុនលោក យឹម ប៊ុនរ៉ុម អោយបញ្ឆប់សកម្មភាពកាយភ្នំស្រេះដោយគ្មានច្បាប់។

កម្លាំងកងរាជអាវុធហត្ថខេត្តរួមជាមួយកម្លាំងស្រុកស្វាយចេកនៅវេលាម៉ោង១ដល់៣រសៀលថ្ងៃទី០៨ខែវិច្ឆិការឆ្នាំ២០១៨នៅចំណុចភ្នំតាដុងស្ថិតភូមិបន្ទាត់បុសឃុំតាផូស្រុកស្វាយចេកបានបង្ក្រាបឃាត់ខ្លួនអ្នកបើកបររថយន្តនិងគ្រឿងចក្រចំនួន១០នាក់ក្នុងនោះមានមេការម្នាក់ឈ្មោះ ហន ប៊ុនហៀង ភេទប្រុសអាយុ៤៦ឆ្នាំនិងម៉ាស៊ីនកំកិនថ្ម១គ្រឿងនិងរថយន្តដឹកដី៣គ្រឿង អ៊ែស្កា១គ្រឿង អាបុលរុញដី១គ្រឿង និងបិតក្រុមហ៊ុនលោក សាំង គង់ អោយបញ្ឈប់សកម្មភាពកាយភ្នំដោយល្មើសច្បាប់។

លោកបានបញ្ជាក់ថា៖ក្រុមហ៊ុនសាំងគង់ដែលកាយបំផ្លាញភ្នំតាដុងនេះគឺរយៈពេលកន្លងមកប្រជាពលរដ្ឋក្នុងឃុំតាផូរស្រុកស្វាយចេកបានធ្វើការតវ៉ានិងសុំអោយអន្តរាគមន៍ជួយបិតសកម្មភាពកាយភ្នំតាដុងដោយល្មើសច្បាប់។ព្រោះភ្នំតាដុងគឺភ្នំដែលមានវត្ថុបូរាណច្រើនដែលសេសសល់ពីសម័យបូរាណដើម្បីការពារទុកអោយកូនចៅជំនាន់ក្រោយបានស្គាល់និងបានឃើញហើយកម្លាំងកងរាជអាវុធហត្ថបានចុះបង្ក្រាបបិតសកម្មភាពកាយភ្នំដោយល្មើសច្បាប់។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ការបង្ក្រាបបទល្មើសធនធានធម្មជាតិ(កាយបំផ្លាញភ្នំដោយល្មើសនិងច្បាប់)គឺកម្លាំងកងរាជអាវុធហត្ថខេត្ត.ស្រុក/ក្រុងនិងធ្វើជាបន្តបន្ទាប់ដើម្បីការពារធនធានធម្មជាតិ។ហើយបានចុះប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី០៦ខែវិច្ឆិការឆ្នាំ២០១៨នៅចំណុចភ្នំទ្រយោងស្រុកព្រៈនេត្រព្រៈឃាត់២នាក់និងបញ្ឈប់សកម្មភាពកាយភ្នំចំនួន២កន្លែង។

បន្តបង្ក្រាបនៅថ្ងៃទី០៧ខែវិច្ឆិការឆ្នាំ២០១៨នៅភ្នំកងវ៉ាក្រុងសិរីសោភ័ណបង្ក្រាបឃាត់ខ្លួនអ្នកបើកបរ៨នាក់មេការម្នាក់រថយន្ត៩គ្រឿង អ៊ែស្កា៣គ្រឿងនិងបិតក្រុមហ៊ុនលោកសាំងគង់អោយបញ្ឈប់សកម្មភាព នៅថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០១៨នៅភ្នំស្រេះស្ថិតស្រុកព្រៈនេត្រព្រៈឃាត់ខ្លួនអ្នកបើក២នាក់រថយន្ត១គ្រឿងនិងអ៊ែស្កា១គ្រឿងនិងបិតក្រុមហ៊ុនលោក យឹម ប៊ុនរ៉ុម អោយបញ្ឈប់សកម្មភាព នៅថ្ងៃទី០៨ខែវិច្ឆិការឆ្នាំ២០១៨នៅភ្នំតាដុងស្រុកស្វាយចេកឃាត់អ្នកបើកបរ១០នាក់ និងម៉ាស៊ីនកិនថ្ម១គ្រឿង អាប៊ុលរុញ ១គ្រឿង អ៊ែស្ការ១គ្រឿងរថយន្តដឹកដី១គ្រឿងរបស់ក្រុមហ៊ុនលោកសាំងគង់អោយបញ្ឈប់សកម្មភាព។
លោកបានបញ្ជាក់ថា៖កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចុះប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ(កាយបំផ្លាញភ្នំល្មើសនិងច្បាប់)ត្រូវចុះបង្ក្រាបនិងទប់ស្កាត់បិនអោយកើតមានហើយនិងវត្ថុតាងគ្រឿងចក្ររថយន្តដឹកដីនិងអ្នកបើកបរត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕SN

អត្ថបទដែលជាប់ទាក់ទង