សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធនឹងជួញដូគ្រឿងញៀន

ឧត្តមានជ័យ៖ ថ្ងៃពុធ១៤ រោជ ខែអស្សុជ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយបានការណែនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ផេង តារា ស្នងការរង និង លោកវរសេនីយ៍ឯក ថោង សាមិ នាយការិយាល័យ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បង្ក្រាបករណីជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនបានចំនួន ០២ ករណី ។

+ករណីទី១ វេលាម៉ោង១៥និង០០នាទី បង្ក្រាប់នៅចំណុចផ្ទះជួល ភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់ ស្រី ០១នាក់។

១.ឈ្មោះ ថន ថា ភេទស្រីអាយុ២៣ ឆ្នាំ រស់នៅភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ ២.ឈ្មោះ តុង សឿន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ ៣.ឈ្មោះ សាល ភៀង ភេទប្រុស អាយុ២៨ ឆ្នាំរស់នៅភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

ដកហូតសម្ភារវត្ថុតាងរួមមាន : ថ្នាំញៀន(ICE)ទឹកកក ចំនួន ០៧ កញ្ចប់ ធំ ០៦កញ្ចប់ តូច០១ កញ្ចប់ ស្មើ ២៨.៤៩ ក្រាម ,-ទូរស័ព្ទដៃ ចំនួន ០៣ គ្រឿង ,-នាឡិកាដៃ ០១ គ្រឿង ,-ប្រាក់រៀល ចំនួន ២៣ ម៉ឺនរៀល បំពង់សំរាប់ប្រើប្រាស់និង សំភារ:សំរាប់វេចខ្ចប់មួយចំនួនទៀត ។

+ករណីទី២ វេលាម៉ោង១៦ និង៣០ នាទី បង្រ្កាបនៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិ ត្រពាំងប្រាសាទ ឃុំត្រពាំងប្រសាទ ស្រុកត្រពាំង ប្រាសាទ ខេត្តរឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់

១-ឈ្មោះ ជា ស៊ីណា ភេទប្រុស អាយុ ១៨ ឆ្នាំភូមិ ត្រពាំងប្រាសាទ ឃុំត្រពាំងប្រសាទ ស្រុកត្រពាំង ប្រាសាទ ខេត្តរឧត្តរមានជ័យ ។

ដកហូតសម្ភារវត្ថុតាងរួមមាន : ថ្នាំញៀន(ICE)ទឹកកក ចំនួន ០២ កញ្ចប់ ធំស្មើ ២៥.២៨ ក្រាម ,-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង ,-អត្តសញ្ញាណប័ណ្ណ ០១ សន្លឹក -ប្រាក់រៀល ចំនួន ១ ម៉ឺនរៀល កាបូបដាក់លុយ ចំនួន ០១ និងសម្ភារសំរាប់វេចខ្ចប់មួយចំនួនទៀត ។

ជនសង្ស័យទាំង៤នាក់ ត្រូវសមត្ថកិច្ចកសាងសំណ៊ំរឿងបញ្ចូមបន្ដដើម្បីចាត់ការតាមច្បាប់៕BRT

អត្ថបទដែលជាប់ទាក់ទង