អ្នកភូមិល្អើនក្រែន ១៦០នាក់ ពុលចំណីអាហារ ក្នុងពិធីបុណ្យសព

រតនគីរី៖ កាលពីវេលាម៉ោង៣ៈ០០នាទីរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ក្រុមអ្នកភូមិចំនួន ១៦០នាក់ បានពុលចំណីអាហារ ក្នុងពិធីបុណ្យសព នៅចំណុចភូមិល្អើនក្រែន ឃុំអូរជុំ ស្រុកអូរជុំ។

សេចក្តីរាយការណ៍បន្តថា ពាក់ព័ន្ធនិងការពុលចំណីអាហារខាងលើនេះ គឺបណ្តាលមកពីក្រុមអ្នកភូមិទាំងអស់ ហូបអាហារគ្មានអនាមយដូចជា ពួកគាត់ហូបសាច់ឆៅ និងពិសាស្រាច្រើនជ្រុលហួសកំណត់ជាដើម។

ជុំវិញបញ្ហារអ្នកភូមិពុលចំណីខាងលើនេះលោក ស្រីងឿង ឃឿង អភិបាលស្រុកអូរជុំ ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺពីលោកបាននោះទេ ក្នុងករណីខាងលើនេះ។

លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគីរី ជុំវិញករណីខាងលើនេះ លោកបានឱ្យដឹងនៅរសៀលថ្ងៃទី០៨ វិច្ឆិកា ថា ក្រុមនាក់ភូមិទាំងអស់នោះពិតជាត្រូវបានពុលចំណីអាហារទាំងនោះពិតប្រាកដមែន។

លោកបន្តថា ពាក់ព័ន្ធនិងចំណីអាហារទាំងនេះ មុននឹងបរិភោគត្រូវមានការចម្អិនឱ្យបានឆ្អិនល្អ ​ចាំបរិភោគជាក្រោយ បើមិនដូច្នោះទេបងប្អូនប្រជាពលរដ្ឋ​ នឹងប្រឈមនឹងការពុល ដែលប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ករណីនេះបើមិនមានការប្រុងប្រយ័ត្នវានឹងអាចជួបផលប៉ះពាល់ដល់អាយុជីវិតបន្ថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង