ទឹកប្ដូរនិស្ស័យចូលខ្លួនទៅជាក្លាហាន!! បុរសម្នាក់ស្រវឹងជោកជាំបើករថយន្តស្លាកលេខ ខេមរភូមិន្ទ ទៅបុករថយន្តបីគ្រឿងរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តលុចសុីស៥៧០មួយគ្រឿង បុករះរថយន្តបីគ្រឿងនៅស្ងៀមមុខខារ៉ាអូនខេនិងផ្ទះសំណាក់ បណ្តាលឱ្យមានការខូចខាតយ៉ាងដំណំរួចបម្រុងបើករត់ ត្រូវបានប្រជាពលរដ្ឋ និងម្ចាស់រថយន្តរងគ្រោះ ចាប់បានរួចស្រែកឡូឡា បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុចោមរោមមើលឈូឆរ កាលពីវេលាម៉ោង១១ៈ១០នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះសំណាក់ ចិនតុង(បូរីកិីឡា) តាមបណ្តោយផ្លូវ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

តាមប្រភពពីប្រជាពលរដ្ឋ នៅនឹងកន្លែងកើតហេតុ បានឱ្យដឹងថាមុនកើតហេតុ បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តលុចសុីLX៥៧០ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ01​ 2-9905 ធ្វើដំណើរទិសដៅពីត្បូងទៅជើង។

លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកម៉ាកសឺដេសមួយមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2P-1736 ម្ចាស់ចតស្ងៀមមុខខារ៉ាអូខេអ៊េន ជេល ស្របទិសដៅគ្នាបណ្តាលឱ្យរងការខូចខាតតិចតួច រួចម្ចាស់រថយន្តបង្កបានសម្របសម្រួលគ្នាចេញសំណងចំនួន៥០ដុល្លារដើម្បីបញ្ចប់រឿង។

បន្ទាប់មកម្ចាស់រថយន្តបង្កបានបើកបន្ត ទៅបុករថយន្តពីគ្រឿងទៀតម្ចាស់ចតនៅមុខផ្ទះសំណាក់ចិន តុង បណ្តាលឱ្យរថយន្ត មួយគ្រឿងម៉ាកកាមរីហាយព្រីត​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AI-1909 ខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ និងមួយគ្រឿងទៀតម៉ាកតូយ៉ូតាវីហ្គូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AD-0111 ខូចខាតផ្នែកខាងក្រោយតិចតួចរួចមករថយន្តបង្ក បម្រុងបើករត់តែត្រូវបានប្រជាពលរដ្ឋ និងម្ចាស់រថយន្តរងគ្រោះឃើញហេតុការនេះបាននាំគ្នាឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចភ្លាមៗ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីបានប្រជាពលរដ្ឋ និងម្ចាស់រថយន្តរងគ្រោះឃាត់ខ្លួនម្ចាស់រថយន្តបង្កជូនទៅ សមត្ថកិច្ចរួចហើយម្ចាស់រថយន្តបង្កបានស្រែកឡូឡា​ និងបានប្រើសំដីអសុរោះ ទៅលើសមត្ថកិច្ចក៏ដូចម្ចាស់រថយន្តរងគ្រោះ ដោយបាននិយាយថាអស់ប៉ុន្មានអញចេញសង នេះដោយសារអំណាចសុរា ធ្វើឱ្យម្ចាស់រថយន្តបង្កនិយាយលេងដឹងខុសត្រូវ។ ក្រោយមកម្ចាស់រថយន្តបង្ក ព្រមទទួលកំហុសឯងខ្លួនផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានប្រគល់ខ្លួនម្ចាស់រថយន្តទៅឱ្យមត្ថកិច្ចជំនាញ រួចធ្វើកាវាស់វែងយកទាំងបីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង