ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបង្កើត ឯតទគ្គកម្ម៤ សម្រាប់មោទនភាពជាតិ

ការអភិវឌ្ឍប្រទេសរបស់ ចិនមិនមែនទើបតែចាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះទេ គឺគេបានចាប់ផ្តើមតាំងឆ្នាំ១៩៧៩ មក ក្រោយពីការទទួលមរណភាពរបស់ ម៉ៅ សេទុង ៣ឆ្នាំ (មៅ សេទុង ស្លាប់នៅឆ្នាំ១៩៧៦)។ ការអភិវឌ្ឍមិនឈប់ឈរ ធ្វើឲ្យចិនងើបឡើងពីលេខសូន្យ មកឈរនៅលំដាប់លេខពីរលើពិភព លើវិស័យសេដ្ឋកិច្ច កាលពីអំឡុងឆ្នាំ២០១២។

តាមការឲ្យដឹងអ្នកជំនាញសេដ្ឋកិច្ចបានឲ្យដឹងថា ក្រោយពីការចាប់ផ្តើមធ្វើកំណែទម្រង់សេដ្ឋកិច្ចបែបទីផ្សារសេរីរបស់ តេង ស៊ាវពីង កំណើនសេដ្ឋកិច្ចចិន (GDP)បានកើន ឡើងជាលំដាប់ពីលំដាប់ថ្នាក់លេខ៨ នៅឆ្នាំ១៩៨០ ដែលមានកម្រិតទាបជាងអាមេរិក១០ដង ទាបជាងជប៉ុន៨ដង មកដល់ឆ្នាំ១៩៩០ ក៏ចិននៅតែទាបជាងអាមេរិក និងជប៉ុន១០ដងដដែល។ ប៉ុន្តែនៅឆ្នាំ២០០០ ចិនបានឡើងខ្ពស់ជាងមុន២លេខ គឺឡើងពីលេខ៨មកនៅត្រឹមលេខ៦ អាមេរិក និងជប៉ុន នៅតែរក្សាកម្រិតលំដាប់លេខ១ និងលេខ២ដដែល។

នៅឆ្នាំ២០០៥ ចិនបានឡើងមួយលេខទៀត មកនៅត្រឹមលេខ៥ ឆ្នាំ២០០៦ ចិនឡើងមកនៅលេខ៤ ហើយនៅឆ្នាំ២០០៨ កម្រិតសេដ្ឋកិច្ចចិនបានឡើងមកដល់កម្រិតលេខ៣ ដែលជាលេខធ្វើឲ្យអាមេរិក និងជប៉ុនមានការព្រួយបារម្ភ ឯអាឡឺម៉ង់ធ្លាក់ដល់លេខ៤ អង់គ្លេសលេខ៥ ឥណ្ឌលេខ៦។

នៅឆ្នាំ២០១១ កំណើនសេដ្ឋកិច្ចនៅតែបន្តហក់ឡើង ប៉ុន្តែ ជប៉ុននៅតែបន្តគ្រងតំណែងលេខ២ អាមេរិកលេខ១ពិភព លោកដដែល ហើយជាចុង ក្រោយនៅឆ្នាំ ២០១៧ ទើបចិនដណ្តើមបានលំដាប់ ថ្នាក់លេខ២ លើកំណើនសេដ្ឋកិច្ចពិភព លោក។

ស្របពេលជាមួយនឹងកំណើនគួរស្ញប់ស្ញែង​​នេះ ចិនក៏បានបង្កើតឯតទគ្គកម្មចំនួនបួនបន្ថែមទៀតផងដែរ គឺទី១ រថភ្លើងល្បឿនលឿនក្រោមដី ទី២ ការទិញសំបុត្ររថភ្លើង និងរថយន្តដោយកាក់ ទី៣ ការទិញទំនិញ ដោយការវេរលុយ ឬការទូទាត់លុយតាមប្រព័ន្ធអនឡាញ (វីឆាត) និងទី៤ គឺកង់សាធារណ:ពណ៌លឿង ដែលគេអាចរកជិះ ឬជិះទៅទីណាក៏បានតាមចំណត ដោយប្រើប្រព័ន្ធឆូតកាតដែរ។ មានន័យថា អ្នកដែលត្រូវការជិះ គ្រាន់តែយកកាតអេធីអឹម ដែលមានទឹកប្រាក់មកកូត សោរកង់នឹងបើកឡើង ហើយពេលដល់ចំណត អ្នកជិះគ្រាន់តែចាក់សោរ និងចតចោល ក្នុងចំណតជាការស្រេច។

អត្ថបទដែលជាប់ទាក់ទង