រថយន្តក្រុងរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ បើកចុះស្ពានឌាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្តពីរគ្រឿងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេរថយន្តក្រុងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 3C-9238 ពណ៌ស លាយទឹកក្រូចបើកបរទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុត្រង់ចំណុចលើស្ពានជ្រោយចង្វា ដោយជាន់ហ្រ្វាំងមិនទាន់ក៏បានបុករថយន្តមួយគ្រឿងម៉ាក កាមេរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2L-1491 បណ្តាលឱ្យរថយន្តកាមេរីជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក ហុងដា សុី អ វី ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2N-4531 បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនបង្កអោយមានអ្នករងរបួស។

ក្រោយកើតហេតុតៃកុងរថយន្តក្រុងបានទាក់ទងទៅខាងដំណាងក្រុមហ៊ុនមកធ្វើការដោះស្រាយគ្នាដោយខាងរថយន្តក្រុងព្រមយករថយន្តទាំងពីរទៅជួសជុលអោយទាំងស្រុងដើម្បីបញ្ចប់រឿងដោយមិនរំខានដល់ខាងសមត្ថកិច្ច។ អត្ថបទ រូបភាព នូ បូរ៉ា

អត្ថបទដែលជាប់ទាក់ទង