កម្លាំងជំនាញខេត្តសហការជាមួយកម្លាំងនគរបាលស្រុកស្ទឹងត្រង់ និងស្រុកចំការលើ បានឃាត់ខ្លួនអ្នកប្រើប្រាស់និងជួញដូរគ្រឿងញៀនបានចំនួន៤នាក់

កំពង់ចាម​៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៥០នាទី នៅចំណុចចំការចន្ទី ស្ថិតក្នុងភូមិប៉ប្រក់ ឃំុសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជំនាញខេត្ត សហការជាមួយ ជំនាញស្រុកចំការលេី ​​និងស្ទឹងត្រង់ បង្ក្រាបករណីជួញដូរប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ស្រី០១នាក់។

១-ឈ្មោះ យ៉េន យ៉ាន ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ នៅភូមិប៉ប្រក់ ឃំុសូភាស ស្រុកស្ទឹត្រង់ ក្រុងកំពង់ចាម។
២-ឈ្មោះ កិន ស្រីណម ហៅ ស្រី ភេទស្រី អាយុ២៦ឆ្នាំ ជាតិខ្មែរ នៅភូមិថ្មី(បាំង១) ឃំុបុសខ្នុរ ស្រុកចំការលេី (មានដីកាចំនួន០២គឺ
១-ដីកាបង្គាប់ឱ្យនាំខ្លួន ករណីជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ប្រព្រឹត្តិនៅភូមិ៣០ ឃំុតាអុង ស្រុកចំការលេី​។
២-ដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជន ករណី​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ប្រព្រឹត្តិនៅភូមិអំពិលលេី​ ឃំុអំពិលលេី ស្រុកកំពង់សៀម ។
៣-ឈ្មោះ សេន គីមលី ភេទប្រុស អាយុ២២ឆ្នាំ ​ជាតិខ្មែរ នៅភូមិ៣៥ ឃំុបុសខ្នុរ ស្រុកចំការលេី។
៤-ឈ្មោះ ហេង ធារ៉ូ​ ភេទប្រុស អាយុ១៩ឆ្នាំ ​ជាតិខ្មែរ នៅភូមិ៣៥ ឃំុបុសខ្នុរ ស្រុកចំការលេី។

រឹបអូសវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន០៨ កញ្ចប់ធំ ទូរសព្ទដៃ០៣គ្រឿង ម៉ូតូ០១គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួន។ បច្ចុប្បន្នជំនាញកំពុងសាកសួរដើម្បីបន្តនីតិវិធី៕ ដោយ៖ ss5

អត្ថបទដែលជាប់ទាក់ទង