មនុស្ស៥នាក់ជួញដូរសារធាតុញៀននៅមុខសាលារៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង៖ ជនសង្ស័យប្រុស ស្រី៥នាក់ ជួញដូរសារធាតុញៀនជាច្រើនក្រាមនៅក្នុងសាលារៀនត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះត្រង់ចំណុចមុខសាលាអនុវិទ្យាល័យឈើទាល ឋិតក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង កម្លាំងនគរបាលមូលដ្ឋានស្រុកបានចុះឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ដែលថ្លើមធំហ៊ានច្រក និងចែកចាយគ្រឿងញៀននៅលើតូបលក់នំក្នុងបរិវរណសាលារៀន។

ជនសង្ស័យឈ្មោះ ធឿត វ៉ាន់ថា ភេទប្រុស អាយុ២៧ឆ្នាំ ឈ្មោះសៀក សៅលី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបិតស្កុតម៉ូតូ ឈ្មោះជួប សង្ហា ភេទប្រុស អាយុ៣២ មុខរបរធ្វើស្រែ ឈ្មោះម៉ៅ ស្រីប៉ោះ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរគ្មាន និងម្នាក់ទៀតឈ្មោះ ជុំ វាសនា ភេទប្រុស អាយុ២១ឆ្នាំ ទាំងអស់គ្នារស់នៅក្នុងឃុំឈើទាល សង្កាត់វត្តគរ ស្រុបាណន់ ខេត្តបាត់ដំបង។

វត្ថុតាងដកហូតក្នុងការបង្ក្រាបមានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣កញ្ចប់ ទម្ងន់៧,៧៦ក្រាម រួមទាំងសម្ភារៈសម្រាប់មប្រើការចែកចាយ និងជក់មួយចំនួនទៀត។ ជនសង្ស័យបច្ចុប្បន្នកំពុងឃាត់ខ្លួនដើម្បីកសាងសំណុំរឿងអនុវត្តន៍តាមនីតិវិធី៕

ដោយ: SR

អត្ថបទដែលជាប់ទាក់ទង