អគ្គិភ័យបានឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋអស់មួយខ្នង និងទ្រព្យសម្បត្តិមូយចំនួនធំគ្នានសល់ នៅស្រុកបាកាន

ពោធិ៍សាត់៖ ផ្ទះមួយខ្នងទំហុំទទឹង៦ម៉ែត្រ បណ្តោយ៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី រួមនឹងទ្រព្យសម្បត្តិលុយកាក់មួយមួយចំនួន ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គីនី។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង១៥នាទីរំលងអទ្រាធ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងភូមិខ្នារទទឹង ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។

នគរបាលស្រុកបាកានប្រាប់ឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ សេង ស៑ុយ ភេទប្រុស​​ អាយុ៥០ឆ្នាំ និងប្រពន្ធឈ្មោះ កូយ មុំ អាយុ៤៩ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

សមត្ថកិច្ចបញ្ជាក់ថា ផ្ទះដែលរងការឆេះបំផ្លាញនោះ មានទទឹងទំហុំ៦ម៉ែត្រ បណ្តោយ៧ម៉ែត្រ និងទ្រព្យសម្បត្តិរួមមានអង្ករ៥០គីឡូក្រាម ខ្សែកមាស៥ជី លុយខ្មែរ៣លាន៨០មុឺនរៀល និងកង់ចំនួនបីគ្រឿងហើយមួលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យខាងលើនេះ កើតឡើងគឺដោយសារឆ្លងចរន្តអគ្គិសនីតែម្តង៕

អត្ថបទដែលជាប់ទាក់ទង