មន្រ្តីជលផលខេត្តព្រះសីហនុ ព្រលែងកូនគ្រែងឈាមជាង៣០០​គីឡូក្រាម ចូលក្នុងសមុទ្រវិញ​

ព្រះសីហនុ៖ កាលពីថ្ងៃទី៨ វិច្ឆិកា ម្សិលមិញ មន្រ្តីជលផលខេត្តព្រះសីហនុ បានប្រលែងកូនគ្រែងឈាមជាង៣០០​គីឡូក្រាម​ ចូលក្នុងសមុទ្រវិញ​ បន្ទាប់ពីរឹបអូសបានពីឈ្មួញ​ នៅភូមិកោះខ្យង​ ឃុំអូរជ្រៅ​ ស្រុកព្រៃនប់​។

លោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម ទទួលបន្ទុកការងាររួម បានឱ្យដឹងថា ក្រុមមន្ត្រីជំនាញផ្នែកជលផល​ បានចុះបង្ក្រាបជាបន្តបន្ទាប់ និងណែនាំដល់ប្រជានេសាទ​ ដែលធ្វើសកម្មភាពនេសាទកូនក្រែងឈាមល្មើសច្បាប់ទាំងនោះ។​

គួររំលឹកថា ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ កាលពីពេលថ្មីៗនេះ បានចេញបញ្ជាឱ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ពន្ធ័បង្ក្រាប និងទប់ស្កាត់ជាដាច់ខាត ហើយក្នុងការទប់ស្កាត់ការនេសាទខុសច្បាប់ ​និងធ្វើជំនួញលើករណីកូនគ្រែងឈាម​នេះ បើណែនាំហើយ និងស្តាប់ នឹងចាត់វិធានការផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង