តាមពិត កញ្ញា លី អ៊ីវ៉ាធីណា បន្ធូរ​ដៃ​ក្នុង​ការងារ​សិល្បៈ ដោយសារតែរវល់​ពង្រឹង​របរ​រក​ស៊ី​ផ្ទាល់ខ្លួនសោះ

ភ្នំពេញ៖ ការបាត់ខ្លួនរបស់តារាចម្រៀងស្រី កញ្ញា លី អ៊ីវ៉ាធីណា ពីការងារ​សិល្បៈ និង មិនមានវត្តមានក្នុងការប្រគំតន្រ្តីតាមខេត្តនានាដូចសព្វមួយដងនោះ ធ្វើឱ្យទស្សនិកជនមួយចំនួនគិតថា រូបនាងបានបោះបង់ចោល ការងារសិល្បៈបាត់ទៅហើយ។ តែផ្ទុយពីការគិតរបស់ទស្សនិកជនទៅវិញ តារាស្រីរូបនេះ មិនបានឈប់ពីការងារសិល្បៈនោះទេ ដោយសារនាងទើបតែចេញបទថ្មីមួយដែលមានចំណងជើងថា «ថាអត់ក្បត់មួយម៉ាត់ទៅ»។ បន្ថែមពីនេះទៅទៀត កញ្ញា លី អ៊ីវ៉ាធីណា ផ្ទាល់បាននិយាយថា «ខ្លួនមិនបានឈប់ទេ គ្រាន់តែមិនទទួលកម្មវិធីសិល្បៈ ព្រោះរវល់នឹងពង្រឹងអាជីវកម្មផ្ទាល់ខ្លួន»

ដោយកញ្ញា លើកឡើងថាបែបនេះ  «សម្រាប់ការងារសិល្បៈរបស់នាងបច្ចុប្បន្ន មិនសូវមមាញឹកនោះទេ ដោយសារតែមិនទទួល។ មូលហេតុ គឺសព្វថ្ងៃនាងកំពុងតែរវល់ខ្លាំងនឹងមុខជំនួញ បើកភោជនីយដ្ឋានផ្ទាល់ខ្លួន ដែលមានទីតាំងនៅម្តុំ V-Friend បឹងត្របែក»

ទោះបីជា ឃ្លាតឆ្ងាយពីវិស័យសិល្បៈក៏ពិតមែន ដែលមិនបានបង្ហាញវត្តមានផ្ទាល់ជាមួយ ទស្សនិកជនក្នុងកម្មវិធីកំសាន្តនានា ដូចសព្វមួយដងក្តីក៏ដោយ តែតារាស្រីប្រចាំផលិតកម្មថោនម្នាក់ នេះហាក់មិនខ្លាចក្នុងការបាត់បង់ប្រជាប្រិយភាពនោះទេ ព្រោះនាងប្រកាន់នូវគោលជំហរថា មុខរបរផ្ទាល់ខ្លួន គឺមានសារសំខាន់ណាស់សម្រាប់នាង។ នាងកំពុងតែខឹតខំពង្រឹងរបរផ្ទាល់ខ្លួនឱ្យដើររលូនទៅមុខសិន ទើបត្រឡប់មកទទួលការងារសិល្បៈសារជាថ្មី។

ជាចុងក្រោយ កញ្ញា បានផ្តាំផ្ញើរដល់ទស្សនិកជនថា នាងមិនបានឈប់ពីសិល្បៈនោះទេ គ្រាន់តែផ្អាកមួយរយៈសិនប៉ុណ្ណោះ ដើម្បីពង្រឹងអាជីវកម្មផ្ទាល់ខ្លួនសិន៕

អត្ថបទដែលជាប់ទាក់ទង