សាហាវណាស់!!! រថយន្តកងដឹកជញ្ជូនយីឌុប របស់លោកហាកម៉ៅ បុករះរងរបួសធ្ងន់និងស្រាល៦នាក់ ខូចខាតរថយន្តនិងផ្ទះជាជាច្រើននៅផ្លូវវែងស្រេង (មានវីដេអូ)

ភ្នំពេញ៖ ព្រលិងចុងសក់បុកនោះបុកតាំងពីស្តុបលូប្រាំមកដល់ច្រមុះជ្រូកស្ទឹងមានជ័យ មុខអាវុធហត្ថក្រុងបង្កឱ្យមានការភិតភ័យនិងតក់ស្លុតខណៈពេលដែលមានរថយន្តមួយគ្រឿងរបស់កងដឹកជញ្ជូនរបស់លោកហាក់ម៉ៅ ដែលមានអក្សរMបានបុករះបង្កឱ្យមានអ្នករងរបួសក្មេងចាស់ប្រុសស្រី៥នាក់ ធ្ងន់ម្នាក់និងស្រាល៤នាក់ និងរងការខូចខាតរថយន្ត៦គ្រឿងរម៉ក៤គ្រឿងម៉ូតូ៣គ្រឿងនិងផ្ទះចំនួន៣ល្វែង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវវែងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តយីឌុបមួយគ្រឿងពណ៌ត្រអ៊ុពាក់ស្លាកលេខភ្នំពេញ3A7503បានធ្វើដំណើរតាមបណ្តោយផ្លូវវែងស្រេង ក្នុងទិសដៅពីលិចទៅកើតលុះដល់ចំណុចស្តុបលូ៥ខណៈពេលដែលមានរថយន្តនិងរុីម៉កម៉ូតូជាច្រើនគ្រឿងកំពុងតែឈប់នៅមុខរថយន្តបង្កស្រាប់តែរថយន្តខាងលើបានបើកបុករះជាបន្តរបន្ទាប់ហើយបន្ថែមល្បឿនទៅមុខយ៉ាងលឿនរហូតមកដល់មុខអាវុធហត្ថក្រុងក៏បានបុកចូលផ្ទះប្រជាពលរដ្ឋអស់៣ល្វែងថែមទៀតទើបធ្វើឱ្យរថយន្តទៅមុខលែងរួច។

ភ្លាមៗនោះដែរអ្នកបើកបររថយន្តបង្កបំរុងបើកទ្វាររថយន្តចុះរត់តែត្រូវបានកម្លាំងអាវុធហត្ថឃាត់បានភ្លាមៗប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ ក្រោយពេលកើតហេតុកម្លាំងនគរបាលជំនាញខណ្ឌមានជ័យ សហការណ៍ជាមួយកម្លាំងជំនាញចរាចរណ៍ក្រុងបានចុះមកវាស់វែងនិងជួយសម្រួលចរាចរណ៍នៅនិងកន្លែងកើតហេតុ។

ក្រោយពេលធ្វើការវា់វែងរួចសមត្ថកិច្ចបានយករថយន្តស្ទូចយករថយន្តបង្កនិងរថយន្តខូចខាតរួមនិងរុីម៉កទាំងអស់ដែលរងការខូចខាតយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សួងសាម

អត្ថបទដែលជាប់ទាក់ទង