ទៀតហើយពិតជារន្ធត់ណាាស់ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បណ្ដាលឱ្យស្លាប់ និងរបួសជាច្រើននាក់ នៅលើផ្លូវជាតិលេខ៤

 

ព្រះសីហនុ​៖ នៅថ្ងៃសុក្រ ២កើត ខែ​កត្តិក ឆ្នាំ​ ច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹង​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលាម៉ោង ០៦:០០នាទីព្រឹក លើផ្លូវជាតិលេខ៤ ត្រង់ចំណុច កែងអាឡាដេឡុង ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត ០១គ្រឿងម៉ាក LEXUS RX330 ពណ៌ស ពាក់់ស្លាកលេខភ្នំពេញ2AH-7808 បើកបរដោយឈ្មោះ ផល ស៊ីណា ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ បុគ្គលិកហាងមនោរម្យ២ មានទីលំនៅភូមិ២ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានអ្នករួមដំណើរម្នាក់ឈ្មោះ យស វ៉ាន់ឌី ភេទ ប្រុស អាយុ ៥៨ឆ្នាំ មុខរបរ យោធា មានទីលំនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទិសដៅពី ខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ។

លុះដល់ចំណុចខាងលើក៏បានបុកនឹងរថយន្ត ០១គ្រឿងម៉ាក LEXUS RX300 ពណ៌ ខ្មៅ ពាក់់ស្លាកលេខភ្នំពេញ2L-2376 បើកបរដោយឈ្មោះ ម៉ាត់ រី ភេទ ប្រុស អាយុ ៥២ឆ្នាំ មុខរបរ រត់តាក់ស៊ី មានទីលំនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានអ្នករួមដំណើរចំនួន ០៣នាក់៖

១-ឈ្មោះ នី នាង ភេទ ស្រី អាយុ ៤៧ឆ្នាំ មុខរបរ លក់ដូរ (ប្រពន្ធអ្នកបើកបររថយន្ត) ។
២-ឈ្មោះ ម៉ាត់ សែ ភេទ ស្រី អាយុ ៣០ឆ្នាំ (កូនអ្នកបើកបររថយន្ត)
៣-ឈ្មោះ ម៉ាត់ សះរ៉ស់ ភេទ ស្រី អាយុ ២៦ឆ្នាំ មុខរបរ លក់ដូរ (កូនអ្នកបើកបររថយន្ត) អ្នករួមដំណើរទាំងអស់មានទីលំនៅជាមួយអ្នកបើកបររថយន្ត មានទិសដៅ ផ្ទុយគ្នា ។

+តុល្យការគ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្សចំនួន ០២នាក់ និង រងរបួសមនុស្សចំនួន ០២នាក់ស្រី ០១នាក់ ៖
១-ឈ្មោះ យស់ វ៉ាន់ឌី អ្នករួមដំណើរលើរថយន្ត LEXUS RX330 រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ ក្រោយមកស្លាប់ ។
២-ឈ្មោះ ម៉ាត់ រី អ្នកបើកបររថយន្តLEXUS RX300 រងរបួស ធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្រោយមកស្លាប់ ។
៣-ឈ្មោះ ផល ស៊ីណា អ្នកបើកបររថយន្ត LEXUS RX330 រងរបួស ធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ ។
៤-ឈ្មោះ នី នាង អ្នករួមដំណើរលើរថយន្តLEXUS RX300 រងរបួសស្រាល បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
រីឯវត្ថុតាង រថយន្ត ០២គ្រឿង បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោក ដើម្បីិរង់ចាំដោះស្រាយពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង