ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បណ្ដាលឱ្យស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល១៥នាក់ នៅថ្ងៃទី១០ ខែវិច្ឆិកានេះ 

ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៩​លើក​ (​យប់​៥​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​ ៤​នាក់​ របួសធ្ងន់​ស្រាល​១៥​នាក់​(​ស្រី​៣​នាក់​)​ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ ៦​នាក់​(​យប់​១​នាក់​)​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ២១​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ១០​គ្រឿង​ រថយន្ត​តូច​ ៤​គ្រឿង​ រថយន្ត​ធំ​ ៤​គ្រឿង​ យាន​ផ្សេងៗ​៣​គ្រឿង​ ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ល្បឿន​៦​លើក​(​ស្លាប់​៤​នាក់​)​ ,​ មិន​គោរព​សិទ្ធិ​២​លើក​(​ស្លាប់​០​នាក់​),​ ប្រជែង​ ០​លើក​ (​ស្លាប់​០​នាក់​)​ មិន​ប្រកាន់​ស្តាំ​ ០​លើក​ (​ស្លាប់​០​នាក់​),​បត់​គ្រោះថ្នាក់​ ១​លើក​ (​ស្លាប់​០​នាក់​)​ ស្រវឹង​០​លើក​ (​ស្លាប់​០​នាក់​)​ ងងុយដេក​ ០​លើក​ (​ស្លាប់​០​នាក់​)​ ។​

​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​២​លើក​ ផ្លូវ​ខេត្ត​៧​លើក​ ផ្លូវលំ​ ០​លើក​ ។​ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ១​លើក​ រថយន្ត​តូច​ ៤​លើក​ រថយន្ត​ធំ​៤​លើក​ និង​គោ​យន្ត​ ០​លើក​ ។​

​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ភ្នំពេញ​ ២​លើក​ ស្លាប់​១​នាក់​ របួស​៣​នាក់​ ខេត្ត​ព្រះ​សីហ​នុ​ ១​លើក​ ស្លាប់​១​នាក់​ របួស​០​នាក់​ ,​ ក្រចេះ​ ១​លើក​ ស្លាប់​ ១​នាក់​ ,​ និង​ខេត្ត​ត្បូងឃ្មុំ​ ១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​១០​ថ្ងៃ​ គឺ​ថ្ងៃ​ទី​១០​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ៨៥​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៤៣​នាក់​ របួស​សរុប​ ១៤១​នាក់​ របួសធ្ងន់​ ៨០​នាក់​ របួសស្រាល​ ៦១​នាក់​ ។​
​លទ្ធផល​ត្រួតពិនិត្យ​រយៈពេល​១០​ថ្ងៃ​រួម​មាន​ ៖​
​មធ្យោបាយ​ចូល​គោលដៅ​ ៥៥៨៦​គ្រឿង​ (​ម៉ូតូ​៨០%)​
​មធ្យោបាយ​ល្មើស​ ៧៩៩​គ្រឿង​ (​ម៉ូតូ​៨០%)​ ,​ អប់រំ​១៧៧​គ្រឿង​ (​ម៉ូតូ​២៣%)​ ,​ មធ្យោបាយ​ពិន័យ​ ៦២២​គ្រឿង​ (​ម៉ូតូ​៩៩%)​ ៕

អត្ថបទដែលជាប់ទាក់ទង