ម៉ូតូYAMAHA បើកបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូម៉ាកMSX ព្រលះបណ្តាលឱ្យរងរបួសធ្ងន់ទាំងសងខាង ចំនួនបួននាក់

ពោធិ៍សាត់៖ មនុស្សប្រុសស្រីចំនួនបួននាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយម៉ូតូម៉ាកMSXពណ៌សលាយខ្មៅពាក់ផ្លាកលេខពោធិ៍សាត់1H3819បើកមកបុកម៉ូតូYAMAHAពណ៌សលាយខ្មៅអត់ផ្លាកលេខដែលបត់ឆ្លងផ្លូវពេញទំហឹងនៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ១៦១-១៦២ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នគរបាលស្រុកក្រគរប្រាប់ឱ្យដឹងថាជនរងគ្រោះទី១ឈ្មោះសុខ ចាន់ធារី ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិកើតហេតុអ្នកបើកបរម៉ូតូYAMAHA។
ទី២ឈ្មោះ និន នីទី ភេទប្រុស អាយុ២៤ឆ្នាំ អ្នកបើកម៉ូតូម៉ាកMSX និងអ្នករួមដំណើ។
ទី៣ឈ្មោះ ឌឿន សារវ័ន្ធ ភេទស្រី អាយុ១៨ឆ្នាំ។
ទី៤ឈ្មោះឌឿន សាវៃ ភេទស្រី អាយុ២២ឆ្នាំ ទាំងបីនាក់រស់នៅក្នុងភូមិផ្លូវក្របី ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបញ្ជាក់ថានៅមុនពេលកើតហេតុគេឃើញភាគីម៉ូតូyamahaជិះតែម្នាក់ឯងទិសដៅពីកើតទៅលិចឯម៉ូតូmsxមកស្របទិសគ្នាតាមក្រោយលុះមកដល់ចំណុចកើតហេតុម៉ូតូyamahaបើកបត់ឆ្លងផ្លូវទៅខាងឆ្វេងដៃបណ្តាលម៉ូតូmsxបុកពេញទំហឹងរងរបួសរណូករណែលនៅលើផ្លូវចំនួនបួននាក់ ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ ចំពោះម៉ូតូទាំងពីរគ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលស្នាអន្សា។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចនិយាយថាគឺមូលហេតុដោយសារភាគីទាំងសងខាងប្រើប្រាស់ល្បឿនលឿនហើយភាគីនៅខាងមុខបើកបត់ឆ្លងផ្លូវមិនបានមើលគ្រុបជ្រុងជ្រោយមុននឹងសម្រេចចិត្តបត់ដូច្នេះកំហុសខាងណាពិតប្រាកដនោះអាស្រ័យលើសម្ថកិច្ចធ្វើការតាមជំនាញសិន៕ ដោយ៖ SPR

អត្ថបទដែលជាប់ទាក់ទង