ជិះឌុបគ្នាយ៉ាងលឿន ទៅបុករ៉ឺម៉កកង់បីពីក្រោយលាន់ដូចរន្ទះ​ បណ្ដាលឲ្យរបួសធ្ងន់១ម្នាក់​ រីឯម្ចាស់រ៉ឺម៉ក និងអ្នករួមដំណើររត់បាត់ស្រមោលអស់!

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរបស់កង់បី ជាមួយនឹងម៉ូតូមួយគ្រឿង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៥និង៣០នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូR6 (ម្ដុំសួនច្បារក្ដាន់២) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ភ្នាក់ងារកម្ពុជាទាន់ហេតុការណ៍ CHN ដឹងថា នៅមុនពេលកើតហេតុ គេឃើញរ៉ឺម៉កកង់បីមួយគ្រឿង បានធ្វើដំណើរតាមបណ្ដោយផ្លូR6 ទិសដៅពីជើងមកត្បូងលុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងទៀត​ ម៉ាក Scoopy ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ 1FW-0463 ជិះឌុបគ្នាពីរនាក់ក្នុងល្បឿនយ៉ាងលឿន​ បានបត់ទៅបុកពីក្រោយរ៉ឺម៉កកង់បីពេញទំហឹងតែម្តងបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ភ្លាមនោះឲ្យម្ចាស់រ៉ឺម៉កឃើញសភាពមិនស្រួលបានរត់គេចបាត់ស្រមោល។

ជាមួយគ្នានេះដែរគឺអ្នកដែលរួមដំណើរជាមួយនឹងម៉ូតូឃើញសភាពបុរសម្នាក់ដែលរងរបួសធ្ងន់នោះ​ ដេកស្ដូកស្ដឹងស្មានតែស្លាប់ ក៏បានដាក់មេប្រូចបាត់ពីកន្លែងកើតហេតុដែរទៅ បន្សល់ទុកតែជនរងគ្រោះដែលរងរបួសបាក់ជើងនៅកន្លែងកើតហេតុប៉ុណ្ណោះ បន្តិចក្រោយមកសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ដើម្បីទាក់ទងទៅកាន់រថយន្តសង្គ្រោះទាន់អាចយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យផងដែរ។

បច្ចុប្បន្នក្រោយពេលកើត ហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការទាក់ទងទៅកាន់សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយសំណង លើការខូចខាតទ្រព្យសម្បត្តិរដ្ឋពេលក្រោយទៀត៕​ (អត្ថបទរូបភាពដោយ AhBoYz)

 

អត្ថបទដែលជាប់ទាក់ទង