ពលរដ្ឋរិះគន់លោកយាយ មូល ណេន ប្រធានព្រៃសហគមន៍សាមគ្គីថា កាត់ដីរដ្ឋលក់ឱ្យអ្នកក្នុងស្រុក និងក្រៅស្រុកសាងសង់លំនៅដ្ឋាន

ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋរិះគន់លោកយាយ មូល ណេន ប្រធានព្រៃសហគមន៍សាមគ្គីដែលមានផ្ទៃដី១០៧៩ហិកតា យកផ្ទៃដីរដ្ឋដែលសេសសល់ស្ថិតនៅជុំវិញព្រៃសហគមន៍ កាត់លក់ដូរទៅឱ្យប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ពលរដ្ឋបន្ដថា ពួកគេតែងតែបានសង្កេតឃើញលោកយាយ មូល ណេន បានយកផ្ទៃដីរបស់រដ្ឋដែលស្ថិតនៅជាប់ដែនព្រៃសហគមន៍សាមគ្គី និងដីព្រៃសហគមន៍ កាក់លក់ទៅឱ្យអ្នកមកពីក្រៅស្រុកសាងសង់លំនៅដ្ឋានរស់នៅ និងប្រជាពលរដ្ឋក្នុងស្រុកផងដែរ។

លោកយាយ មូល ណេន បានឱ្យដឹងថា ព្រៃសហគមន៍សាមគ្គី គឺមានផ្ទៃដីចំនួន១០៧៩ហិកតា នោះវាបានស្ថិតនៅគង់វង្សនៅឡើយទេ គឺមិនបាត់បង់ដូចពាក្យដែលប្រជាពលរដ្ឋដែលបានចោទប្រកាន់នោះទេ។

ទាក់ទិននឹងការចោទប្រកាន់នេះ លោកយាយ មូល ណេន និងលោក ស៊ូ ណាត មេឃុំ ត្រពាំងប្រីយ៍បានឱ្យដឹងថា ដីព្រៃដែលសេសសល់ស្ថិតនៅជុំវិញដែនព្រៃសហគមន៍សាមគ្គី ជាច្រើនហិកតាជាផ្ទៃដីរបស់រដ្ឋដោយពុំទាន់បានធ្វើការអភិវឌ្ឍនៅឡើយ ខណៈនេះលោកយាយ មូល ណេន បានយកទៅឱ្យសមាជិកដែលមានតួនាទីការពារព្រៃសហគមន៍អស់មួយចំនួន លើសពីនោះដែលប្រជាពលរដ្ឋដែលមានការរិះគន់ថា លោកយាយមូល ណេន លក់ដូរនោះក្នុងនាមលោកជាអាជ្ញាធរដោយពុំអាចនិយាយបានទេ៕BRT

អត្ថបទដែលជាប់ទាក់ទង