ហ៊ានណាស់! ឆក់កាបូបបានសម្រេច ទាំងព្រលឹមនៅមុខវិមានសន្តិភាព​ ខណ្ឌ៧មករា!

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់កំពុងជិះម៉ូតូឌុបទៅជិះរថយន្តក្រុង​នៅម្ដុំវត្តស្រះចក ដើម្បីធ្វើដំណើរទៅក្រចេះ ស្រាប់តែមកដល់មុខវិមានសន្តិភាព​មានជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពឆក់កាបូប រួចជិះគេចខ្លួនបាត់ស្រមោល ភ្លាមនោះគាត់បានស្រែកឆោរឡោថាចោរៗដែរ​ និងជិះដេញតាមដែរ​ តែតាមមិនទាន់​ បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹកតែម្ដង។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦និង០៥នាទីព្រឹកព្រលឹម ថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខវិមានសន្តិភាព តាមបណ្តោយផ្លូវ​សហព័ន្ធរុស្សី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ រីឯស្ត្រីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យភ្នាក់ងារ កម្ពុជាទាន់ហេតុការណ៍ CHN ដឹងថា នៅមុនពេលកើតហេតុ ស្ត្រីខាងលើបានជិះម៉ូតូឌុប ធ្វើដំណើរទៅបេនឡានក្រុងនៅម្ដុំវត្តស្រះចក ដើម្បីធ្វើដំណើរទៅស្រុកកំណើតនៅឯខេត្តក្រចេះ លុះមកដល់ចំណុចផ្លូវសហព័ន្ធរុស្ស៊ីមុខវិមានសន្តិភាព ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូ ស៊ីរ៉ុស មួយគ្រឿង បានធ្វើសកម្មភាពឆក់យកកាបូបរបស់គាត់ ដែលដាក់នៅខាងមុខនោះ បានសម្រេច រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ដោយមិនរំខានសមត្ថកិច្ចណាជួយអន្តរាគមន៍ទេ​ ភ្លាមនោះគាត់ក៏បានស្រែកឆោឡោឡើងដែរប៉ុន្តែមិនមាននរណាជួយគាត់ទេ ទើបគាត់ម៉ូតុឌុបជិះដេញតាមបានប្រហែលជា ២០០-៣០០ម៉ែត្រ​ គាត់ក៏ត្រឡប់មកកន្លែងគ្រោះថ្នាក់ចរាចរណ៍នៅជិតក្ដាន់២នោះ ដើម្បីប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ដែរ ប៉ុន្តែដោយសារតែចោរជិះគេចខ្លួនបាត់ហើយ ទើបតែសមត្ថកិច្ចបានបានត្រឹមរាយការណ៍បោះដៃទៅកាន់សមត្ថកិច្ចសង្កាត់មិត្តភាព ឲ្យចុះមកនាំស្ត្រីរងគ្រោះយកទៅប៉ុស្តិ៍ដើម្បីដាក់ពាក្យបណ្ដឹង។

នៅក្នុងកាបូបមានដែលចោរយកទៅនោះមាន ប័ណ្ណប.ស.ស កាបូបលុយមួយមានលុយប្រមាណជាង ១០ម៉ឺនរៀល និងកាតការងារ។

បច្ចុប្បន្នស្ត្រីរងគ្រោះ ត្រូវបានលោកមេប៉ុស្តិ៍សង្កាត់មិត្តភាពឌុបទៅប៉ុស្តិ៍នគរបាលមិត្តភាព ដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងវែកមុខរកជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕​ (ម៉េង-AhBoYz)

អត្ថបទដែលជាប់ទាក់ទង